នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នេះ នៅខេត្តព្រះសីហនុ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងពិធី បើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការសកម្មភាពឆ្នាំ២០២៧។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការបានក្រើនរំលឹកដល់មន្ត្រីទាំងអស់ឱ្យបន្តក្តាប់ជាប់ស្មារតី «កែទម្រង់រស់ បើមិនកែទម្រង់ស្លាប់» ព្រមទាំងពង្រឹងភាពម្ចាស់ការ និងកិច្ចសហការឱ្យកាន់តែស្អិតល្មួត ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងការតម្រង់ទិសរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។