អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសិក្ខាសាលាប្រមូលធាតុចូលដើម្បីបន្តជំរុញជោគជ័យលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលសាធារណៈ សំដៅលើកកម្ពស់អភិបាលកិច្ច និងប្រសិទ្ធភាពការងារស្ថាប័ន__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្រុមសមាជិកសភាវ័យក្មេងនៃរដ្ឋសភាកម្ពុជា បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចរបស់គណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយប៉ា (YPA) ដើម្បីត្រៀមចូលរួមមហាសន្និបាតអាយប៉ា លើកទី៤៧ នៅប្រទេសហ្វីលីពីន
ក្រុមសមាជិកសភាវ័យក្មេងនៃរដ្ឋសភាកម្ពុជា បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចរបស់គណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយប៉ា (YPA) ដើម្បីត្រៀមចូលរួមមហាសន្និបាតអាយប៉ា លើកទី៤៧ នៅប្រទេសហ្វីលីពីន
Prepaired By: NARA1472 ​ Date: (10/26/2026 12:23:18 AM )
វិមានរដ្ឋសភា៖ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការទី៩ នៃរដ្ឋសភា និងជាអនុប្រធានក្រុមសមាជិកសភាវ័យក្មេងនៃរដ្ឋសភាកម្ពុជា ព្រមទាំង ឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា និងជាសមាជិកក្រុមសមាជិកសភាវ័យក្មេង នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ «សេចក្ដីព្រាងសេចក្ដីសម្រេចរបស់គណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយ​ប៉ា» ដើម្បីត្រៀមលក្ខណៈចូលរួមមហាសន្និបាតអន្តរសភាអាយប៉ា (AIPA) លើកទី៤៧ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ខាងមុខនេះ។

កិច្ចប្រជុំបានផ្តោតលើការពិភាក្សាសេចក្ដីព្រាងសេចក្ដីសម្រេចចំនួន ២ រួមមាន៖

១-សេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការអនុម័តលើវិធាននៃនីតិវិធី នៃកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា (Draft Resolution on the Approval of the Rules of Procedure of the Meeting of Young Parliamentarians of AIPA - YPA)។

២-សេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការលើកកម្ពស់វិធានការបុរេសកម្ម ដើម្បីបង្កើតបរិយាកាសបណ្ដាញសង្គមប្រកបដោយសុវត្ថិភាពសម្រាប់យុវជនក្នុងតំបន់អាស៊ាន (Draft Resolution on Encouraging Proactive Measures for a Safer Social Media Environment for the Youth in ASEAN)។

សូមជម្រាបជូនថា មហាសន្និបាតអាយប៉ា (AIPA) ជាស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់អន្តរសភាអាស៊ាន ដែលប្រមូលផ្តុំសមាជិកសភាមកពីប្រទេសជាសមាជិកអាស៊ានទាំង ១០ ដើម្បីពិភាក្សា និងអនុម័តសេចក្តីសម្រេចចិត្តរួម ក្នុងការជួយជ្រោមជ្រែងកិច្ចសហប្រតិបត្តិការអាស៊ាន។ ដោយឡែក គណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយប៉ា (YPA) ត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើនការចូលរួមរបស់សមាជិកសភា​វ័យក្មេងក្នុងតំបន់អាស៊ាន ក្នុងការតាក់តែងគោលនយោបាយ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមនានារបស់យុវជនជំនាន់ក្រោយ៕