ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាអុីម៊ាំខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីបើកការដ្ឋាន សាងសង់ព្រះវិហារឥស្លាមថ្មី «ម៉ាស្ជិត នូរុលអៀសសាន» (Masjid Nurul Ehsan) ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិរកាពប្រាំ២ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សូមជម្រាបជូនផងដែរថា គម្រោងសាងសង់ព្រះវិហារឥស្លាមថ្មីនេះ គ្រោងចំណាយថវិកាសរុបប្រមាណ ៣៥០.០០០ ដុល្លារសហរដ្ឋអាមេរិក ដែលជាអំណោយសប្បុរសធម៌ពីសប្បុរសជននៃប្រទេសម៉ាឡេស៊ី តាមរយៈការសម្របសម្រួលរបស់ ឯកឧត្តម សុះ រ៉ហ្វាត សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងជាប្រធានសមាគមរ៉ាហ្វាតអាន់នូរ សម្រាប់វិស័យឥស្លាមនៅកម្ពុជា។
សមិទ្ធផលថ្មីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើដល់ការប្រតិបត្តិសាសនា ការប្រជុំនិងការជួបជុំផ្សេងៗ ព្រមទាំងលើកកម្ពស់សាមគ្គីភាពក្នុងសហគមន៍ឥស្លាមនៅភូមិរកាពប្រាំ២ ក៏ដូចជាស្រុកត្បូងឃ្មុំទាំងមូលឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត៕
