អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសិក្ខាសាលាប្រមូលធាតុចូលដើម្បីបន្តជំរុញជោគជ័យលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលសាធារណៈ សំដៅលើកកម្ពស់អភិបាលកិច្ច និងប្រសិទ្ធភាពការងារស្ថាប័ន__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា ចាប់ដៃគ្នាត្រៀមធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗនៃសភាប្រើភាសាបារាំង (APF) នៅចុងឆ្នាំ ២០២៦ និងដើមឆ្នាំ២០២៧ខាងមុខ
រដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា ចាប់ដៃគ្នាត្រៀមធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗនៃសភាប្រើភាសាបារាំង (APF) នៅចុងឆ្នាំ ២០២៦ និងដើមឆ្នាំ២០២៧ខាងមុខ
Prepaired By: NA0989 ​ Date: (10/21/2026 7:20:03 PM )

វិមានរដ្ឋសភា៖ ស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា បានប្រកាសពីការត្រៀមខ្លួនរួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗរបស់សភាប្រើប្រាស់ភាសាបារាំង (APF) នៅចុងឆ្នាំ២០២៦ និងដើមឆ្នាំ២០២៧ ខាងមុខ ដើម្បីពង្រឹងតួនាទីការទូតសភា និងចូលរួមដោះស្រាយបញ្ហាប្រឈមធំៗរបស់តំបន់និងពិភពលោក។

ការសហការរួមគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា រៀបចំព្រឹត្តិការណ៍ទាំងនេះ ឆ្លុះបញ្ចាំងពីការរួបរួមគ្នាយ៉ាងរឹងមាំរវាងរដ្ឋសភា និងព្រឹទ្ធសភា ព្រមទាំងបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់កម្ពុជា ក្នុងការប្រើប្រាស់វេទិកាការទូតសភាដើម្បីស្វែងរកដំណោះស្រាយរួមចំពោះវិបត្តិសកលលោក​។
 
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃរដ្ឋសភា, អនុប្រធានក្រុមសភាជាតិកម្ពុជា APF និងជាប្រធានក្រុមរដ្ឋសភាជាតិកម្ពុជា APF តាមរយៈកិច្ចប្រជុំនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក-សមាជិការដ្ឋសភា និងមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិកា
រដ្ឋានរដ្ឋសភាបានបង្ហាញនូវផែនការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន ២ នៅពេលខាងមុខរួមមាន សិក្ខាសាលាស្តីពី «អាកាសធាតុ សន្តិភាព និងសន្តិសុខ» គ្រោងរៀបចំធ្វើនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ដឹកនាំរៀបចំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃ APF ដោយមានការចូលរួមសហការពេញលេញពីរដ្ឋសភា។ សិក្ខាសាលានេះ នឹងផ្តោតលើការរិះរកយន្តការរួមដើម្បីស្វែងដំណោះស្រាយចំពោះមុខនៃផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ ដែលកំពុង
គំរាមកំហែងដល់សន្តិសុខ ជីវភាពប្រជាពលរដ្ឋ ព្រមទាំងវិស័យកសិកម្ម ជលផល និងទេសចរណ៍ ដែលជាសរសៃឈាមសេដ្ឋកិច្ចជាតិ
ក្នុងន័យធានាកាត់បន្ថយផលប៉ះពាល់ជាកម្រិតអតិប្បរមាចំពោះជីវភាពប្រជាពលរដ្ឋ ។

ដោយឡែក កិច្ចប្រជុំគណៈកម្មការអប់រំ វប្បធម៌ និងទំនាក់ទំនង និងកិច្ចប្រជុំ «បណ្តាញសមាជិកសភាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល» គ្រោងរៀបចំធ្វើនៅដើមឆ្នាំ២០២៧ខាងមុខ ដោយរដ្ឋសភាកម្ពុជានឹង ទទួលធ្វើជាម្ចាស់ផ្ទះផ្ទាល់ ដើម្បីពិភាក្សារិះរកយន្តការួមដោះស្រាយ វិបត្តិសុខភាពសាធារណៈសកល និងផលប៉ះពាល់ នៃជម្លោះប្រដាប់អាវុធដែលកើតមានលើវិស័យអប់រំ វប្បធម៌ និងបញ្ហាជនភៀសសឹកជាដើម។



សូមបញ្ជាក់ដែរថា តាមរយៈកិច្ចប្រជុំនៅថ្ងៃនេះក៍មានការចូលរួមផ្លាស់ប្តូរមតិយ៉ាងសកម្មពីឯកឧត្តមលោកជំទាវ ជាថ្នាក់ដឹកនាំ សមាជិកសមាជិកគណៈកម្មការ ឯកឧត្តម លោកជំទាវជាតំណាងរាស្រ្តព្រមទាំងថ្នាក់ដឹកនាំនៃអគ្គលេខាធិកាដ្ឋានរដ្ឋសភា ក្នុងគោលបំណង ធ្វើយ៉ាងណារួមចំណែកលើការលើកកម្ពស់ការទូតសភានិង ដោះស្រាយវិបត្តិសុខភាពសាធារណៈ ព្រមទាំងបញ្ហាសកលជាមួយ ដៃគូអន្តរជាតិផងដែរ៕