អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសិក្ខាសាលាប្រមូលធាតុចូលដើម្បីបន្តជំរុញជោគជ័យលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលសាធារណៈ សំដៅលើកកម្ពស់អភិបាលកិច្ច និងប្រសិទ្ធភាពការងារស្ថាប័ន__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ស្តេចយាងទត និងបិទបញ្ចប់នូវព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក គម្រប់បីថ្ងៃ ដោយបរិបូរណ៍
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ស្តេចយាងទត និងបិទបញ្ចប់នូវព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក គម្រប់បីថ្ងៃ ដោយបរិបូរណ៍
Prepaired By: NARA1472 ​ Date: (11/28/2023 7:10:24 PM )
ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ទតព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអក​អំបុក នាព្រះពន្លាជ័យ មុខព្រះបរមរាជវំាង ក្នុងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាថ្ងៃបិទបញ្ចប់នូវព្រះរាជពិធីបុណ្យគម្រប់រយៈពេលបីថ្ងៃ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា រួមនឹងឥស្សរជនជាន់ខ្ពស់សំខាន់ៗជាច្រើនទៀត មាន សម្តេច ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល បានយាង និងអញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់បំផុត។

នៅក្នុងថ្ងៃបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ គេសង្កេតឃើញវត្តមានកាន់តែយ៉ាងច្រើនកុះករ របស់​បងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទិសទី រួមនឹងភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ បានចូលរួមទស្សនា និងដើរកម្សាន្ត ក្នុងព្រះពិធីបុណ្យយ៉ាងសប្បាយរីក​រាយជាទីបំផុត។

ក្រោយពីការប្រណំាងទូកង បានចប់សព្វគ្រប់ជាស្ថាពរ មាន ប្រារព្ធពិធីកាត់ព្រ័ត្រ ដែលជាការបិទបញ្ចប់នូវព្រះរាពិធីបុណ្យដោយបរិបូរណ៍។ ព្រះករុណជាអម្ចាស់ជីវិតតម្កល់លើត្បូង សម្តេចយាងប្រទាននូវព្រះរាជរង្វាន់ជានិមិត្តរូប ជូនដល់ក្រុមកីឡាករ និងកីឡាការនីទូកង ដែលទទួលបាន​ជ័យលាភី ផងដែរ។

ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ នៅឆ្នាំនេះ រាជរដ្ឋាភិបាលបានរៀបចំព្រះរាជពិធីបុណ្យជាតិដ៏ល្អផូរផងបានយ៉ាងអធិក​អធម ដំណើរទៅដោយរលូន ក្រោមបរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែងជាទីបំផុត និងបានបង្ហាញពីវប្បធម៌ អរិយធម៌ដ៏ចំណាស់ និងរុងរឿងរបស់ខ្មែរ ជូនដល់ពិភពលោកបានដឹង និងបានស្គាល់កាន់តែច្បាស់។

សន្តិភាពមិនត្រឹមផ្តល់ឱកាសឱ្យយើងរួមគ្នាកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនជាលំដាប់ប៉ុណ្ណោះទេ។ សន្តិភាពបានផ្តល់នូវលទ្ធភាព គ្រប់យ៉ាងដល់យើងក្នុងការរៀបចំពិធីបុណ្យជាតិធំៗ ក៏ដូចជាការអភិរក្ស និងអភិវឌ្ឍន៍នូវវប្បធម៌ ប្រពៃណីជាតិ ឱ្យបានស្ថិតស្ថេរគង់វង្សជាជាអមតៈតរៀងទៅ។ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ។

សូមជូនពរបងប្អូនប្រជាពលរដ្ឋ ក្រុមកីឡាករ កីឡាការិនី ទាំងអស់ ធ្វើដំណើរត្រឡប់ទៅកាន់ភូមិស្រុកវិញក្របដោយសុខ សុវត្ថិភាព គ្រប់ៗគ្នានិងជួបប្រទះតែពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន