រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងរាជរដ្ឋាភិបាលស្នើរដ្ឋសភាជួយពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម
តំណាងរាជរដ្ឋាភិបាលស្នើរដ្ឋសភាជួយពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម
Prepaired By: NA1472 ​ Date: (9/22/2020 8:29:38 PM )

នៅក្នុងកិច្ចប្រជុំរវាងអន្តរគណៈកម្មការនៃរដ្ឋសភា ជាមួយតំណាងរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើសុំឲ្យរដ្ឋសភាជួយ ពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មឲ្យបានឆាប់ ព្រោះរាជរដ្ឋាភិបាលបានបង្កើតច្បាប់នេះឡើងក្នុង គោលបំណងធានាដល់ការគ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូល រក្សាសុវត្ថិភាព និងសន្តិសុខសង្គម ដែលជាទស្សនទានមួយថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

អន្តរគណៈកម្មការនៃរដ្ឋសភា ដែលបានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី រ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលនេះ មានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារ សាធារណៈ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ណេង ជាប្រធាន និងគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ដែលមាន ឯកឧត្តម ឈាង វុន ជាប្រធាន និងតំណាងគណៈកម្មការជំនាញផ្សេងៗទៀត នៃ រដ្ឋសភា ព្រមទាំងមានការចូលរួមពី លោកជំទាវបណ្ឌិត សោម គឹមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ ផងដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យកាស៊ីណូជាវិស័យមួយ ជួយជំរុញដល់ការអភិវឌ្ឍនៅតំបន់ព្រំដែន និងទាក់ទាញផ្នែកវិនិយោគ និងអ្នកទេសចរ ដោយសារតែអាជីវកម្មផ្នែកនេះ ជាប្រភពនាំមក នូវចំណូលពីក្រៅប្រទេសមួយដ៏សំខាន់។ ឯកឧត្តម មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ដែលកំពុងស្នើការអនុម័តនេះ នឹងអនុញ្ញាតឱ្យ មានការគ្រប់គ្រងលើវិស័យកាស៊ីណូនិងល្បែងពាណិជ្ជកម្មដទៃទៀតយ៉ាងតឹងរ៉ឹង និងប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមរយៈការកំណត់ ចំនួនទុនវិនិយោគអប្បបរមាសម្រាប់អាជីវកម្មកាស៊ីណូ ការកំណត់តំបន់ដែលគួរអនុញ្ញាតឱ្យមានល្បែងពាណិជ្ជកម្ម ជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះគណៈកម្មការជំនាញនៃរដ្ឋសភា ដែលបានយកចិត្តទុកដាក់ ពិនិត្យសិក្សាសេចក្តីព្រាងដែលរាជរដ្ឋាភិបានបញ្ជូនមកយ៉ាងហ្មត់ចត់បំផុត ហើយបានលើកជាសំនួរដ៏មានសារៈសំខាន់ជាច្រើន ស្នើឲ្យ មានការបកស្រាយ ក្នុងគោលបំណងធ្វើឲ្យសេចក្ដីព្រាងច្បាប់ទាំងនោះ កាន់តែមានខ្លឹមសារល្អគ្រប់ជ្រុងជ្រោយ ដែលជាការរួមចំណែក ជួយដល់រាជរដ្ឋាភិបាល នៅក្នុងដំណើរការកសាងអភិវឌ្ឍន៍ប្រទេសអោយមានការរីកចម្រើនឡើង។

សូមជម្រាបថា ក្រៅពីសេចក្ដីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម នៅក្នុងកិច្ចប្រជុំពេលនេះ ក៏មានការពិនិត្យសិក្សាលើសេចក្ដី ព្រាច្បាប់ចំនួន២ផ្សេងទៀតដែរគឺ ៖

១-សេចក្តីព្រាងស្តីពីការអនុម័តយល់ព្រមលើ
-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃម៉ាឡេស៊ីស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។

-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ស្តីពីការលុបបំបាត់ការយកពន្ធ ត្រួតគ្នាពាក់ព័ន្ធនឹងប្រាក់ចំណូលនិងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។ និង

២-សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានថ្លែង អំណរគុណ ជូនដល់តំណាងរាជរដ្ឋាភិបាល និងគាំទ្រ ចំពោះការបង្កើតឱ្យមានសេចក្តីព្រាងច្បាប់ទាំងនេះ។ ក្រោយពីបានសាកសួរនូវ ចម្ងល់មួយចំនួនទៅតំណាងរាជរដ្ឋាភិបាល និងស្នើកែសម្រួលនូវពាក្យពេចន៍មួយចំនួន ដើម្បីឱ្យត្រឹមត្រូវតាមក្បួនច្បាប់ គណៈកម្មការ រដ្ឋសភាបានសម្រេចបញ្ជូនសេចក្ដីព្រាងច្បាប់ទាំងបី ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ដើម្បីពិនិត្យដាក់បញ្ចូលក្នុងរបៀបវារៈ សម័យប្រជុំពេញអង្គរដ្ឋសភា ធ្វើការពិភាក្សានិងអនុម័ត នាពេលខាងមុខ។

គួរកត់សម្គាល់ថា ប្រទេសជាច្រើននៅលើពិភពលោក បានប្រែក្លាយល្បែងពាណិជ្ជកម្មទៅជាមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណកម្ម និងជាកន្លែងកម្សាន្តទាក់ទាញទេសចរជាច្រើន តាមរយៈការរៀបចំទីតាំងល្បែងពាណិជ្ជកម្ម ដោយរួមបញ្ចូលនូវទីតាំងបដិសណ្ឋារកិច្ច ភោជនីយដ្ឋាន ផ្សារទំនើប សណ្ឋាគារ មណ្ឌលកីឡា មណ្ឌលកម្សាន្តនិងទស្សនា មណ្ឌលសន្និបាតឬពិព័រណ៍ និងហាងលក់ទំនិញរួចពន្ធ ជាដើម ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន