អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសិក្ខាសាលាប្រមូលធាតុចូលដើម្បីបន្តជំរុញជោគជ័យលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលសាធារណៈ សំដៅលើកកម្ពស់អភិបាលកិច្ច និងប្រសិទ្ធភាពការងារស្ថាប័ន__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទទួលបន្ទុកវិស័យវិនិយោគនៃរដ្ឋសភា អញ្ជើញទៅសិក្សាស្វែងយល់ពីការងារវិនិយោគ និងវិស័យពាក់ព័ន្ធនៅខេត្តស្វាយរៀង
គណៈកម្មការទទួលបន្ទុកវិស័យវិនិយោគនៃរដ្ឋសភា អញ្ជើញទៅសិក្សាស្វែងយល់ពីការងារវិនិយោគ និងវិស័យពាក់ព័ន្ធនៅខេត្តស្វាយរៀង
Prepaired By: NA1472 ​ Date: (3/17/2020 9:50:45 PM )

ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា បានដឹកនាំសហការី អញ្ជើញទៅសិក្សាស្វែងយល់ពីការងារវិនិយោគ ក៏ដូចជាវិស័យមួយចំនួនទៀតនៅខេត្តស្វាយរៀង និងបានជួបប្រជុំ ពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងមន្ទីរពាក់ព័ន្ធនឹងវិស័យទទួលបន្ទុក របស់គណៈកម្មការ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅក្នុងសាលប្រជុំរបស់សាលាខេត្ត។

បន្ទាប់ពី ឯកឧត្តម ជា វ៉ាន់ដេត បានជម្រាបជូនពីគោលបំណងបេសកកម្មរបស់គណៈកម្មការរួចមក ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ស្វាយរៀង មានប្រសាសន៍ជម្រាបជូន គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា អំពីសមិទ្ធផលទាំងឡាយដែលខេត្តសម្រេចបាន ពិសេសសមិទ្ធផលទាក់ទងនឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា បច្ចុប្បន្ន នៅទូទាំងខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន១១កន្លែង កំពុងដំណើរការ ៨កន្លែងគឺ តំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន តាយសេង សានដុងសាន់សែល ដ្រេហ្គនឃីង ឈីលូ ហាយផាក អ៊ីនធើវៀ អូតូម៉ូបាល និងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ មានរោងចក្រ សហគ្រាសធនាគារ គ្រឹះស្ថានមេក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនឯកជន ចំនួន ២០៨កន្លែង ក្នុងនោះក្រុមហ៊ុនវិនិយោគដែលអនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន១៤១ក្រុមហ៊ុន និងអនុគណៈកម្មា- ធិការវិនិយោគខេត្តចំនួន ៣ក្រុមហ៊ុន ដោយបានផ្ដល់ការងារធ្វើជូនប្រជាពលរដ្ឋប្រមាណ ៨ម៉ឺននាក់។

ឯកឧត្តម ម៉ែន វិបុល បានបន្ថែមថា ក្រៅពីការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងខេត្តស្វាយរៀង ក៏មានការវិនិយោគលើ ការដាំដុះដំណាំកសិឧស្សាហកម្ម ដូចជាដំណាំអំពៅ ដំឡូងមី និងឪឡឹកនៅលើផ្ទៃដីសរុប ៦៧១៨ហិកតា ស្ថិតក្នុងស្រុកស្វាយទាប ស្រុករំដួល និងស្រុករមាសហែក ផងដែរ។

អភិបាលខេត្តបានលើកឡើងទៀតថា ដោយសារតែប្រទេសជាតិ មានសុខសន្តិភាព បានធ្វើឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ក្រោម ការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំទាក់ទាញវិនិយោគទុន ដើម្បីមក វិនិយោគទុននៅទូទាំងប្រទេស ជាពិសេសនៅក្រុងបាវិត ខេត្តស្វាយរៀង ទើបធ្វើឲ្យខេត្តទទួលបាននូវសមិទ្ធផលជាច្រើនដូចសព្វថ្ងៃ នេះ។

ទន្ទឹមនឹងភាពរីកចម្រើនដូចខាងលើ ឯកឧត្តម ម៉ែន វិបុល ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនដែរ ដូចជា ការខ្វះខាត បច្ចេកទេសឡដុតសំរាម ខ្វះប្រព័ន្ធបង្ហូរទឹកកខ្វក់និងកាកសំណល់ចេញពីរោងចក្រជាដើម។

ក្នុងនាមគណៈកម្មការទី៣នៃរដ្ឋសភា ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍កោតសរសើរ និងជំរុញដល់ថ្នាក់ដឹកនាំខេត្ត ព្រមទាំង សហការីទាំងអស់ រួមគ្នាខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋឲ្យកាន់តែសកម្មថែមទៀត។ ឯកឧត្តម បានធ្វើការកត់សម្គាល់នូវបញ្ហា ប្រឈមដែលខេត្តបានជួបប្រទះ ដោយបានលើកទឹកចិត្តឱ្យអាជ្ញាធរខេត្ត ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមសហការគ្នា ដោះស្រាយជាបណ្ដើរៗ ហើយគណៈកម្មការនឹងនាំយកបញ្ហាប្រឈមដែលខេត្ត និងមន្ទីរបានលើកឡើង ទាំងអស់ទៅជម្រាបជូនសម្តេច ប្រធានរដ្ឋសភា ដើម្បីធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាល ជួយដោះស្រាយឲ្យបានទាន់ពេលវេលា ដើម្បីឲ្យខេត្តមានលទ្ធភាពពេញលេញ ក្នុងការបំពេញភារកិច្ចបម្រើផលប្រយោជន៍របស់ប្រទេសជាតិ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន