សេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា​ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ __ ព័ត៌មានវីដេអូ| សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ របៀបវារៈទី៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើអនុសញ្ញាស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួន ... __ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញ គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ង្វៀន ហ៊្វូចុង អគ្គលេខាធិការបក្ស នៃគណបក្សកុម្មុយនីស្ត វៀតណាម __ រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូន អន្តរជាតិតាមផ្លូវអាកាស និងប្រកាសបិទ សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ __ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧​៕

Home » គណៈកម្មការទី១ » សកម្មភាព » គណៈកម្មការសិទ្ធិមនុស្សរដ្ឋសភា ជំរុញអាជ្ញាធរខេត្តព្រះវិហារការពារថែរក្សាសុខសន្តិភាព ដើម្បីមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិ
គណៈកម្មការសិទ្ធិមនុស្សរដ្ឋសភា ជំរុញអាជ្ញាធរខេត្តព្រះវិហារការពារថែរក្សាសុខសន្តិភាព ដើម្បីមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិ
Prepaired By: NA1472 ​ Date: (3/7/2019 2:14:02 AM )

ឯកឧត្តម ប៉ា​ សុជាតិវង្ស ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ុន​ ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងប្រធានមន្ទីរពាក់ព័ន្ធ នៅក្នុងដំណើរចុះបំពេញ បេសកកម្មសិក្សាស្វែងយល់ការងារ ដែលគណៈកម្មការទទួលបន្ទុកនៅក្នុងខេត្តព្រវិហារ នាព្រឹកថ្ងៃទី០៤​ ខែកុម្ភៈ ឆ្នាំ២០១៩។

នៅក្នុងជំនួបនេះ ឯកឧត្តម ប៉ា សុជាតិវង្ស បានជំរុញដល់អាជ្ញាធរ កងកម្លំាងប្រដាប់អាវុធ ពិសេសប្រជាពលរដ្ឋទំាងអស់ត្រូវគោរពច្បាប់ និងថែរក្សា សុខសន្តិភាព។ ឯកឧត្តមប្រធានគណៈកម្មការបានលើកឡើង ពីសារៈសំខាន់នៃសុខសន្តិភាពថា ជាចលករជំរុញដល់ការអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្ដែងសមិទ្ធផលជាច្រេីនដែលកម្ពុជាកំពុងទទួលបាននាពេលនេះ គឺកើតចេញពីសុខសន្តិភាព ដែលទទួលបានមកយ៉ាងលំបាកក្រោមការខិតខំ របស់ប្រមុខដឹកនាំប្រទេសគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានធ្វើឲ្យកម្ពុជាមានការរីកចម្រើនទំាងពុទ្ធចក្រ និងអាណាចក្រ។

ឯកឧត្តមប្រធានគណៈកម្មការ ក៏បានលើកឡើងពីការទទួលបានសិទ្ធិសេរីភាពរបស់ពលរដ្ឋនាពេលបច្ចុប្បន្ន ជាសិទ្ធិដែលបានចែងយ៉ាងច្បាស់នៅក្នុង រដ្ឋធម្មនុញ្ញកម្ពុជា។ ឯកឧត្តមបានលើកឡើងថា​ សិទ្ធិដែលពលរដ្ឋទទួលបាននាពេលបច្ចុប្បន្ននេះ គឺគ្មានទេកាលនៅក្នុងសម័យប៉ុលពត។ ឯកឧត្តម ប៉ា សុជាតិវង្ស​ បានគូសបញ្ជាក់បន្តថា មនុស្សគ្រប់រូបកើតមកមានសិទ្ធិស្មើៗគ្នា តែសិទ្ធិនោះត្រូវបានកំណត់ដោយច្បាប់ជាតិ និងអន្តរជាតិ។ ក្រៅពីសិទ្ធិជាមូលដ្ឋាន មនុស្សមានសិទ្ធិសង្គម សេដ្ឋកិច្ច សិទ្ធិទទួលបានការងារ និងការអប់រំ ជាដើម។ ជារួមសិទ្ធិមនុស្សគឺជាអំណាចការពារ ស្របច្បាប់ ឬកម្មសិទ្ធិរបស់មនុស្សក្នុងការរស់នៅប្រកបកិច្ចការងារដូចមានចែងក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។

ឯកឧត្តម អ៊ុន​ ចាន់ដា បានមានប្រសាសន៍ថា ផ្អែកតាមយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តបាន សម្រេចលទ្ធផលការងារប្រចាំឆ្នាំដោយជោគជ័យ ហើយទទួលបានសមិទ្ធផលជាច្រើន។ ឯកឧត្តមអភិបាលខេត្តលើកឡើងថា នៅខេត្តព្រះវិហារ វិស័យសន្តិសុខសណ្តាប់ធ្នាប់សង្គមបានថែរក្សាយ៉ាងល្អ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរខេត្តបានដោះស្រាយបញ្ហាអសកម្មផ្សេងៗ ពិសេស បានអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះជនខិលខូចទាំងឡាយណាដែលបានប្រព្រឹត្តិបទល្មើសផ្សេងៗ។ ខេត្តព្រះវិហារមានក្រុមហ៊ុន៣៤ ទទួលបានដី សម្បទានក្នុងការវិនិយោគ។ ជាមួយគ្នានេះ អាជ្ញាធរតែងតែខិតខំផ្សព្វផ្សាយច្បាប់គោលនយោបាយរបស់រាជរដ្ឋាភិបាលជូនដល់ពលរដ្ឋ ហើយសិទ្ធិ របស់ពលរដ្ឋត្រូវបានការពារ និងគោរពតាមច្បាប់។

ឯកឧត្តម ប៉ា​ សុជាតិវង្ស បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរ មន្ទីរ និងអង្គភាពនានាទាំងអស់ ដែលធ្វើឲ្យសម្រេចបាននូវសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។ ប្រធានគណៈកម្មការសិទ្ធិមនុស្ស រដ្ឋសភា បានកត់ត្រាចំពោះបញ្ហាប្រឈម និងសំណូមពររបស់ខេត្ត ដោយបានសន្យាថា ពាំនាំជូនរាជរដ្ឋាភិបាលដោះស្រាយតាមរយៈ សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន