អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងរាស្ត្រមណ្ឌលខេត្តកំពត អញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនចាស់ជរា
តំណាងរាស្ត្រមណ្ឌលខេត្តកំពត អញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនចាស់ជរា
Prepaired By: NARA1472 ​ Date: (6/2/2026 8:21:25 PM )
កំពត៖ ឯកឧត្តម វ៉ាន់ ដារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា និងលោកជំទាវ នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយយកអំណោយមនុស្សធម៌ជូនដល់ចាស់ជរាគ្មានទីពឹង ខ្វះខាត ចំនួន ១៦រូប ដែលស្ថិតនៅក្នុងឃុំទទុង ស្រុកដងទង់ ខេត្តកំពត។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ាន់ ដារ៉ា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកនិងអាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅពីពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងឯកឧត្តម វង សូត អនុប្រធានទី២នៃរដ្ឋសភា ដែលជានិច្ចកាល សម្តេច និងឯកឧត្តមជាថ្នាក់ដឹកនាំ តែងតែគិតគូរជាប្រចាំអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ក្នុងគោលបំណងជួយសម្រាលការលំបាក ឯកឧត្តម និងលោកជំទាវ បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជូនដូនចាស់ជរាទាំង ១៦រូប ដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ១០គីឡូក្រាម មី ត្រីខ ប៊ីចេង អំបិល ស្ករស ក្រមា ១ និងថវិកាចំនួន ១០,០០០ រៀលផងដែរ។

ជាមួយគ្នានោះដែរ តំណាងរាស្ត្រមណ្ឌលខេត្តកំពត ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយសេវាសាធារណៈ និងតាមដានមើលការរស់នៅរបស់ចាស់ជរាគ្មានទីពឹងព្រមទាំងបាន ដាស់តឿនដល់លោកតា លោកយាយ ឱ្យថែរក្សាសុខភាពឱ្យបានល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីចៀសវាងពីជំងឺតម្កាត់ផ្សេងៗ៕