អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » យុវជនខ្មែររួមគ្នាច្នៃប្រឌិតផលិតផល “បាយផាត់ ញ៉ាំៗ” ក្នុងទុនជាង ១០ម៉ឺនដុល្លារ ទទួលបានការសរសើរពីតំណាងរាស្ត្រមណ្ឌលព្រៃវែង
យុវជនខ្មែររួមគ្នាច្នៃប្រឌិតផលិតផល “បាយផាត់ ញ៉ាំៗ” ក្នុងទុនជាង ១០ម៉ឺនដុល្លារ ទទួលបានការសរសើរពីតំណាងរាស្ត្រមណ្ឌលព្រៃវែង
Prepaired By: NARA1472 ​ Date: (6/1/2026 7:05:26 PM )
ព្រៃវែង៖ ឯកឧត្តម ជាម ប៉េអា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាសមាជិកគណៈកម្មការទី២ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផលិតផល “បាយផាត់ ញ៉ាំៗ” របស់សហគ្រាសវ័យក្មេង សុភមង្គល ស្ថិតនៅឃុំល្វេ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅយ៉ាងអធិកអធម ដោយមានការចូលរួមពីថ្នាក់ដឹកនាំមូលដ្ឋាន មន្ត្រីរាជការ សិស្សានុសិស្ស អាជីវករ ប្រជាពលរដ្ឋ និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់សហគ្រាសក្នុងស្រុក ដែលបានខិតខំអភិវឌ្ឍផលិតផលកែច្នៃអាហារប្រកបដោយគុណភាព សុវត្ថិភាព និងឆ្លើយតបទៅតាមតម្រូវការទីផ្សារ។

ក្នុងឱកាសនោះ ឯកឧត្តម ជាម ប៉េអា បានមានប្រសាសន៍ថា សហគ្រាសវ័យក្មេង សុភមង្គល មានទុនវិនិយោគសរុបជាង ១០ម៉ឺនដុល្លារអាមេរិក ក្រោមការប្រមូលផ្តុំគ្នាដោយក្រុមយុវជនមានវ័យចន្លោះពី ១៨ ដល់ ២៧ ឆ្នាំ ដែលមានបទពិសោធន៍ក្នុងវិស័យផលិតមាតិកាឌីជីថល និងការផ្សព្វផ្សាយតាមបណ្តាញសង្គម ដូចជា Facebook, YouTube និង TikTok ជាដើម។ ក្រុមសហគ្រិនវ័យក្មេងទាំងនេះ បានរួមគ្នាបង្កើត សហគ្រាសមួយដែលផ្ដោតលើការកែច្នៃផលិតផលកសិកម្មក្នុងស្រុក ដើម្បីបង្កើតតម្លៃបន្ថែម។

ឯកឧត្តម បានសម្តែងនូវការកោត សរសើរចំពោះស្មារតីច្នៃប្រឌិត ការហ៊ានប្រថុយប្រថាននិងវិនិយោគ ព្រមទាំងការខិតខំប្រឹងប្រែងរបស់ក្រុមយុវជន ដែលបានប្រែក្លាយបញ្ហាប្រឈមទៅជាឱកាសអភិវឌ្ឍផលិតកម្មក្នុងស្រុក។

ឯកឧត្តមបានបញ្ជាក់ថា ផលិតផល “បាយផាត់ ញ៉ាំៗ”បានកើតឡើងពីឆន្ទៈរបស់យុវជនខ្មែរក្នុងការលើកកម្ពស់ផលិតផលជាតិ តាមរយៈការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដែលសុទ្ធសឹងតែជាទិន្នផលរបស់ប្រជាកសិករខ្មែរ រួមមាន អង្ករផ្ការំដួល ស្ករត្នោត ស្លឹកខ្ទឹម និងប្រេងឆាផលិតពីគ្រាប់ធញ្ញជាតិ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យសហគ្រាសបន្តពង្រឹងគុណភាពផលិតផល ពង្រីកទីផ្សារ និងបង្កើនសមត្ថភាពប្រកួតប្រជែង ដើម្បីឱ្យផលិតផលខ្មែរកាន់តែទទួលបានការគាំទ្រយ៉ាងទូលំទូលាយ ទាំងក្នុង និងក្រៅប្រទេស។

ទន្ទឹមនឹងនេះ សហគ្រាសក៏បានរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតការងារជូនយុវជនក្នុងមូលដ្ឋាន ជួយបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។

ការសម្ពោធផលិតផល “បាយផាត់ ញ៉ាំៗ” នាពេលនេះ មិនត្រឹមតែជាសមិទ្ធផលថ្មីរបស់សហគ្រាសវ័យក្មេង សុភមង្គល ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីសក្តានុពល និងសមត្ថភាពរបស់យុវជនខ្មែរ ក្នុងការបង្កើតអាជីវកម្មដោយផ្អែកលើធនធានក្នុងស្រុក រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងជំរុញការរីកចម្រើនប្រកបដោយចីរភាពរបស់ប្រទេសជាតិ៕