អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញទស្សនកិច្ចស្វែងយល់ពីសក្តានុពល ទេសចរណ៍ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់
គណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញទស្សនកិច្ចស្វែងយល់ពីសក្តានុពល ទេសចរណ៍ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់
Prepaired By: NARA1472 ​ Date: (6/1/2026 7:05:23 PM )
ពោធិ៍សាត់៖ ក្នុងអំឡុងពេលចុះបេសកកម្មការងារនៅក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ (គណៈកម្មការទី៧) នៃរដ្ឋសភា នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នេះ បានអញ្ជើញចុះទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ នៅស្រុកវាលវែង ដោយមានការអមដំណើរពីប្រធានមន្ទីរទេសចណ៍ និងអាជ្ញាធរស្រុក។

ដំណើរទស្សនកិច្ចនេះ គឺដើម្បីសិក្សាស្វែងយល់ផ្ទាល់អំពីស្ថានភាពអភិវឌ្ឍន៍ វិសាលភាព និងឱកាសវិនិយោគលើវិស័យទេសចរណ៍នៅក្នុងស្រុកវាលវែង និងដើម្បីប្រមូលព័ត៌មាន និងស្តាប់នូវរាល់បញ្ហាប្រឈម ឬតម្រូវការចាំបាច់របស់អាជ្ញាធរមូលដ្ឋាន និងសហគមន៍ទេសចរណ៍ក្នុងការគ្រប់គ្រង និងអភិរក្សតំបន់រមណីយដ្ឋាន។

ស្រុកវាលវែងមានធនធានធម្មជាតិដ៏សម្បូរបែប ហើយជាតំបន់ប្រកបដោយសក្តានុពលខ្ពស់លើ ទេសចរណ៍ធម្មជាតិ និងទេសចរណ៍ផ្សងព្រេង មានភូមិសាស្ត្រអំណោយផល ហ៊ុមព័ទ្ធដោយជួរភ្នំក្រវាញ ព្រៃឈើខៀវស្រងាត់ ទឹកធ្លាក់ និងអាកាសធាតុត្រជាក់អំណោយផល ដូចជាតំបន់ភ្នំខ្នងផ្សារ តំបន់តំបន់ថ្មដា និងអូរសោម ជាដើមដោយសារតំបន់នេះកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលចិត្តការសម្រាកលំហែកាយបែបធម្មជាតិ និងការបោះតង់។

គណៈកម្មការទី៧នៃរដ្ឋសភា បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនដល់មន្ទីរទេសចរណ៍ អាជ្ញាធរមូលដ្ឋាន និងម្ចាស់អាជីវកម្ម ត្រូវពង្រឹងការគ្រប់គ្រងបរិស្ថាន ត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងកាកសំណល់ និងអនាម័យ ដើម្បីរក្សាសម្រស់ធម្មជាតិឱ្យនៅស្រស់ស្អាតជានិរន្តរ៍ ត្រូវរៀបចំការពារសន្តិសុខ សុវត្ថិភាព និងការផ្តល់សេវាបដិសណ្ឋារកិច្ចឱ្យបានល្អជូនដល់ភ្ញៀវទេសចរ និងការបង្កើតផលិតផលទេសចរណ៍កែច្នៃក្នុងស្រុក ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ៕