អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូរដ្ឋសភាហុងគ្រី អញ្ជើញមកដល់កម្ពុជាហើយនៅរសៀលនេះ ដើម្បីបំពេញទស្សនកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិ
គណៈប្រតិភូរដ្ឋសភាហុងគ្រី អញ្ជើញមកដល់កម្ពុជាហើយនៅរសៀលនេះ ដើម្បីបំពេញទស្សនកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិ
Prepaired By: NARA1472 ​ Date: (3/9/2026 7:48:01 PM )
រាជធានីភ្នំពេញ៖ គណៈប្រតិភូសភាហុងគ្រី ដឹកនាំដោយ ឯកឧត្តមបណ្ឌិត György SUCH អគ្គលេខាធិការរដ្ឋសភានៃប្រទេសហុងគ្រី បានអញ្ជើញមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាហើយ នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នេះ ដើម្បីបំពេញទស្សនកិច្ចការងាររយៈពេល ១ សប្តាហ៍ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។

ក្នុងបដិសណ្ឋារកិច្ច នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា ក្នុងនាមតំណាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ ឯកឧត្តមបណ្ឌិត György SUCH និងគណៈប្រតិភូ។ ក្នុងពិធីទទួលនោះ ក៏មានការចូលរួមពី ឯកឧត្តម ព្រហ្ម វិរៈ អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន ផងដែរ។

ក្នុងអំឡុងពេលស្នាក់នៅ និងបំពេញការងារនៅកម្ពុជារយៈពេល៧ថ្ងៃនេះ គណៈប្រតិភូរដ្ឋសភាហុងគ្រី នឹងចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលៗនៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា រួមមាន៖
•  សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
•  ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា
•  ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា

ក្រៅពីជំនួបផ្លូវការនៅរាជធានីភ្នំពេញ គណៈប្រតិភូរដ្ឋសភាហុងគ្រី ក៏នឹងបន្តដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីស្វែងយល់ពីគម្រោងអភិវឌ្ឍន៍សំខាន់ៗ និងទស្សនាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ មានជាអាទិ៍ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និងតំបន់បឹងទន្លេសាបជាដើម។

ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជាការផ្លាស់ប្តូរបទពិសោធន៍រវាងអគ្គលេខាធិការដ្ឋាននៃសភាទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏ល្អសម្រាប់កម្ពុជា ក្នុងការបង្ហាញទៅកាន់មិត្តអន្តរជាតិនូវរូបភាពពិតនៃ "សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ" ព្រមទាំងអរិយធម៌ដ៏ឧត្តុង្គឧត្តម ដែលកម្ពុជាកំពុងខិតខំអភិរក្ស។

បេសកកម្មរយៈពេល៧ថ្ងៃនេះ ត្រូវបានរំពឹងថានឹងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការនីតិប្បញ្ញត្តិរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងមានផ្លែផ្កាសម្រាប់ផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ កម្ពុជា-ហុងគ្រី៕