អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា ប្រារព្ធពិធីសូត្រមន្ត និងបួងសួងតាមបូជនីយដ្ឋានសំខាន់ៗក្នុងខេត្តសៀមរាប សូមឱ្យព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់ ទទួលបានសេចក្តីសុខចម្រើន
សម្តេចប្រធានរដ្ឋសភា ប្រារព្ធពិធីសូត្រមន្ត និងបួងសួងតាមបូជនីយដ្ឋានសំខាន់ៗក្នុងខេត្តសៀមរាប សូមឱ្យព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់ ទទួលបានសេចក្តីសុខចម្រើន
Prepaired By: NARA1472 ​ Date: (3/8/2026 8:22:35 PM )
នៅក្នុងឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខវីរយុទ្ធជន និងចែកអំណោយជូនពលរដ្ឋភៀសសឹក នៅក្នុងខេត្តសៀមរាប សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងនៅតាមបូជនីយដ្ឋានសំខាន់ៗក្នុងខេត្តសៀមរាប នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ សូមសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរទាំងអស់។

កម្មវិធីបួងសួងនេះ បានប្រារព្ធធ្វើឡើងតាមទំនៀមទម្លាប់ ប្រពៃណី សាសនា និងជំនឿ នៅអាស្រមព្រះអង្គចេក ព្រះអង្គចម៖ វត្តព្រះឥន្ទកោសីយ៍  អភិរក្សដ្ឋានអង្គរ និងប្រាសាទអង្គរវត្ត។

សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូ បានបូជាទៀនធូប និងគ្រឿងសក្ការៈ ចំពោះព្រះពុទ្ធរូប ព្រមទាំងការប្រារព្ធពិធីសូត្រមន្ត ដើម្បីសូមសេចក្តីសុខចម្រើន និងសូមបញ្ចៀសនូវជំងឺឧបទ្រពចង្រៃទាំងឡាយ ក៏ដូចជាគ្រោះធម្មជាតិនានា ឱ្យជៀសចេញឆ្ងាយពីទឹកដីនៃព្រះរាជាណា​ចក្រកម្ពុជា និងសូមប្រសិទ្ធពរជ័យដល់កងទ័ពជួរមុខ ឱ្យទទួលបានជ័យជម្នះលើខ្មាំងសត្រូវឈ្លានពាន នាំមកនូវជ័យជម្នះជូនប្រទេសជាតិគ្រប់ពេលវេលា។

សូមជម្រាបថា នៅថ្ងៃទី៨ ខែមីនា ស្អែកនេះ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌ ជូនជនភៀសសឹកប្រមាណជាង ៧០០ គ្រួសារ ដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹកក្នុងខេត្តសៀមរាប។

ការអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ដោយផ្ទាល់ដៃរបស់សម្ដេចប្រធានរដ្ឋសភា និងគណៈប្រតិភូចំពោះជនភៀសសឹក​នាពេលនេះ បានសបញ្ជាក់យ៉ាងច្បាស់ពីមនោសញ្ចេតនា និងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្ដេចប្រធានរដ្ឋសភា ដែលតែងតែគិតគូរជាប់ជាប្រចាំចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកពីការឈ្លានពានរបស់ប្រទេសថៃ៕