អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឈាង វុន រៀបចំពិធីលៀងសាយភោជនសាមគ្គីជូនគណៈប្រតិភូសភាបារាំង
ឯកឧត្តម ឈាង វុន រៀបចំពិធីលៀងសាយភោជនសាមគ្គីជូនគណៈប្រតិភូសភាបារាំង
Prepaired By: NARA1472 ​ Date: (3/1/2026 11:42:11 PM )
ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងពោរពេញដោយមិត្តភាព នាយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាអនុប្រធានក្រុមមិត្តភាពសភាកម្ពុជា–បារាំង បានអញ្ជើញរៀបចំពិធីលៀងសាយ​ភោជនសាមគ្គីជូន ឯកឧត្តម Thomas Lam ប្រធានគណៈប្រតិភូសភានៃសាធារណរដ្ឋបារាំង និងជាប្រធានក្រុមមិត្តភាពសភាបារាំង–កម្ពុជា ព្រមទាំងគណៈប្រតិភូ នៅភោជនីយដ្ឋានមាលាស្ថិតក្នុងខេត្តសៀមរាប។

ពិធីនេះធ្វើឡើងក្នុងគោលបំណង អបអរសាទរចំពោះវឌ្ឍនភាពនៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ កម្ពុជា និងបារាំង ដែលមានតាំងពីយូរអង្វែងមកហើយ។

ភាគីទាំងពីរបានឆ្លៀតឱកាសនេះ ពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើការងារសភា ការពង្រឹងពហុភាគីនិយម និងការជំរុញការវិនិយោគ ព្រមទាំងវិស័យវប្បធម៌ និងអប់រំ ដែលជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគី។

ឯកឧត្តម ឈាង វុន និងឯកឧត្តម Thomas Lam បានបង្ហាញនូវឆន្ទៈមោះមុតក្នុងការបន្តគាំទ្រគ្នាទៅវិញទៅមក និងបន្តជំរុញសកម្មភាពរបស់ក្រុមមិត្តភាពសភានៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងមានផ្លែផ្កាបន្ថែមទៀត។

វត្តមានរបស់គណៈប្រតិភូសភាបារាំងនៅកម្ពុជានាពេលនេះ គឺជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់បារាំង ក្នុងការរឹតចំណងមិត្តភាពជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំ និងឆ្លុះបញ្ចាំងពីជំនឿទុកចិត្តលើការដឹកនាំ និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា៕