អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អំពាវនាវពលរដ្ឋប្រែក្លាយការឈឺចាប់ពីការឈ្លានពានរបស់បរទេសទៅជាឱកាសនៃការពង្រឹងខ្លួនគ្រប់វិស័យដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែឆាប់រហ័ស
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អំពាវនាវពលរដ្ឋប្រែក្លាយការឈឺចាប់ពីការឈ្លានពានរបស់បរទេសទៅជាឱកាសនៃការពង្រឹងខ្លួនគ្រប់វិស័យដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែឆាប់រហ័ស
Prepaired By: NA0989 ​ Date: (1/8/2026 7:39:14 PM )

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវដល់យុវជនដែលជាកម្លំាងស្នូលរបស់ប្រទេសជាតិ ក៏ដូចជាពលរដ្ឋទូទៅ ប្រែក្លាយឱកាសឈឺចាប់ពីការឈ្លានពានរបស់ប្រទេសថៃលើអធិបតេយ្យកម្ពុជា ជាឱកាសក្នុងការពង្រឹងចំណេះដឹង ពង្រឹងសមត្ថភាព ពង្រឹងសេដ្ឋកិច្ច ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ជឿនលឿនទៅមុខបន្ថែមទៀត។       

សម្តេចបានគូសបញ្ជាក់ថានៅគ្រាលំបាកនេះ យើងមិនត្រូវដេកដួល តាមសភាពការណ៍នោះឡើយ។ មានន័យថា អ្នកត្រូវសិក្សា ត្រូវខិតខំសិក្សារៀនសូត្រឱ្យកាន់តែខ្លំាង អ្នកប្រកបអាជីវកម្មរកទទួលទាន ត្រូវខិតខំពង្រីកចង្វាក់ផលិតកម្ម របស់ខ្លួនធ្វើយ៉ាងណាឱ្យមានការរីកចម្រើន ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនឆាប់រហ័សទៅមុខ។ 

ការអំពាវនាវរបស់ សម្តេចប្រធានរដ្ឋសភា បានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាស អញ្ជើញទទួលអំណោយសប្បុរសធម៌ពី លោក ម៉ៃ ចាន់នាង អគ្គនាយកក្រុមហ៊ុន Oudon Express រួមមានថវិកា១លានរៀល អង្ករ២តោន ទឹកបរិសុទ្ធ៥០កេស មី៥០កេស នំ៦កេសធំ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈសម្តេចប្រធានរដ្ឋសភា ដើម្បីចែកជូនដល់វីរៈកងទ័ព និងពលរដ្ឋភៀសសឹក។ 
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌របស់ លោកអគ្គនាយកក្រុមហ៊ុន Oudon Express  ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ចូលរួមជាកម្លំាងសប្បុរសធម៌មហាគ្រួសារខ្មែរ ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីជួយសម្រាលការលំបាករបស់គ្រួសារវីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក។ 

សម្តេចបានលើកទឹកចិត្ត លោកម៉ៃ ចាន់នាង និងសហការីទំាងអស់ដែលជាយុវជន ក៏ដូចជាអ្នកវិនិយោគក្នុងស្រុកទំាងអស់ បន្តខិតខំប្រែក្លាយឱកាសឈឺចាប់ដែលកម្ពុជាកំពុងជួបប្រទះនេះ ក្លាយជាកាលានុវត្តន៍ថ្មី ក្នុងការពង្រឹងពង្រីកមុខរបរ ឬអាជីវកម្មរបស់ខ្លួន ឱ្យកាន់តែសម្បូរបែបឡើង ផ្គត់ផ្គង់តម្រូវការក្នុងស្រុកជំនួសរាល់ផលិតផលនាំចូល។ ការផលិតបាននូវផលិតផលដែលជាតម្រូវការរបស់ប្រជាពលរដ្ឋមិនត្រឹមជួយឱ្យសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិចម្រើនប៉ុណ្ណោះទេ ថែមទំាងធ្វើឱ្យកម្ពុជាមានឯករាជ្យនិងម្ចាស់ការលើគ្រប់វិស័យ។ សម្តេចបានសង្កត់ធ្ងន់ថា”សូមយើងទំាងអស់គ្នាសូមប្តូរការឈឺចាប់របស់យើងនាពេលនេះ ទៅជាភាពរឹងមាំនិងធន់របស់ជាតិយើង”។

ឆ្លៀតនៅក្នុងឱកាសនោះសម្តេចបានលើកឡើងពីយុទ្ធសាស្រ្តក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីរបស់រាជរដ្ឋាភិបាល ដែលបន្តអនុវត្តនូវគោលការណ៍ស្ងាត់តែមិនស្ងៀម។ សម្តេចលើកឡើងថាទោះបីពេលនេះ បទឈប់បាញ់បានកំពុងអនុវត្តយ៉ាងណាក្តី តែយើងត្រូវការការឧបត្ថម្ភគាំទ្រ ទាំងស្មារតីនិងសម្ភារជូនវីរយុទ្ធជន និងគ្រួសាររបស់គាត់ជាបន្តទៀត។ 

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណជូនដល់ប្រជាពលរដ្ឋទំាងអស់ដែលមានការជឿជាក់លើថ្នាក់ដឹកនាំមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំកម្ពុជាទាំងអស់ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី ប្រើប្រាស់យន្តការអន្តរជាតិនិងយន្តការទ្វេភាគី ខិតខំការពារបូរណភាពទឹកដី មិនឱ្យបាត់មួយមីលីម៉ែត្រនោះឡើយ។ 

លក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ បានបើកផ្លូវឱ្យបងប្អូនភៀសសឹក ដែលមានលំនៅឋានតាមតំបន់ព្រំដែន អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ ដោយគ្មានឧបសគ្គ និងប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ក្នុងតំបន់រៀងខ្លួន ផងដែរ។ កម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃ អនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងយន្តការទ្វេភាគីទាំងឡាយ ដែលមានជាធរមាន។

អំណោយសប្បុរសធម៌ទាំងអស់ដែលរដ្ឋសភាទទួលបានពីសប្បុរជននានាបានធ្វើការបែងចែកជូនដល់រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានដូចជាខេត្តព្រះវិហារ ខេត្តឧត្តរមានជ័ន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកោះកុង សម្រាប់ធ្វើការបែងចែកបន្តជូនវីរៈកងទ័ពនិងពលរដ្ឋភៀសសឹក។ ក្រៅពីនេះថវិកានិងសម្ភារមួយចំនួនទៀត សម្រាប់ចែកជូនវីរយុទ្ធជនដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងសម្រាប់ជូនក្រុមគ្រួសារវីរយុទ្ធជន ដែលបានពលីជីវិតជាដើម។

រដ្ឋសភានៅតែបន្តទទួលអំណោយសប្បុរសធម៌និងបន្តធ្វើការបែងចែកអំណោយទាំងអស់នោះ តាមគោលដៅតម្រូវការ ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ និងផ្សារភ្ជាប់ជានិច្ចរវាងយុទ្ធជនជួរមុខនិងពលរដ្ឋជួរក្រោយ៕