អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ដួង វណ្ណា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសាស្រ្តាចារ្យរងនៃសាកលវិទ្យាល័យស្វាយរៀង
លោកជំទាវ ដួង វណ្ណា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសាស្រ្តាចារ្យរងនៃសាកលវិទ្យាល័យស្វាយរៀង
Prepaired By: NA0989 ​ Date: (1/8/2026 7:32:57 PM )

លោកជំទាវ ដួង វណ្ណា តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសហការី បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក សឿង ប៊ុនលី សាស្រ្តាចារ្យរងនៃសាកលវិទ្យាល័យស្វាយរៀង ដែលបានទទួលមរណភាព កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដោយគ្រោះថ្នាក់ចរាចរណ៍ ។ 

ក្នុងឱកាសដ៏សោកសង្រេងនោះ លោកជំទាវ ដួង វណ្ណា បាននាំយកថវិកា សម្តេចកិត្តិសង្គហបណ្ឌិត ចំនួន ៥០០ដុល្លារអាមេរិក និង ១,១២០,០០០រៀល ចូលរួមរំលែកទុក្ខមរណទុក្ខជាមួយលោកស្រី ជុំ សុភាព ត្រូវជាភរិយានៃសព និងក្រុមគ្រួសារ ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

តាងនាម សម្តេចកិត្តិសង្គហបណ្ឌិត លោកជំទាវ បានសម្តែងនូវវិបយោគទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធ លោកសាស្ត្រាចារ្យបានទៅកាន់ទីសុគតិភព និងសូមជូនពរដល់ភរិយា និងក្រុមគ្រួសារនៃសព សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ 

ជាមួយនេះដែរ លោកជំទាវ ដួង វណ្ណា បានមានប្រសាសន៍សម្តែងនូវការសោកស្តាយចំពោះមរណភាពរបស់លោក សឿង ប៊ុនលី គឺជាការបាត់បង់ស្វាមី ឪពុក និងកូនប្រុសប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ធនធានសាស្រ្តាចារ្យដ៏សំខាន់មួយរូបរបស់សាកលវិទ្យាល័យស្វាយរៀង ដែលគណៈគ្រប់គ្រង សាស្ត្រាចារ្យ និងនិស្សិតផ្តល់ទំនុកចិត្ត គោរពស្រឡាញ់ និងកោតសរសើរ ជាលោកគ្រូមានសមត្ថភាពជ្រៅជ្រះ បញ្ចប់ការសិក្សាពីបរទេស បានស្រាវជ្រាវបោះពុម្ភស្នាដៃយ៉ាងសកម្ម ដែលបានទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស ។ 
 
លោកសាស្ត្រាចារ្យធ្លាប់បានចែករំលែកចំណេះដឹងដល់និស្សិតប្រកបដោយសីលធម៌ និងគុណធម៌ ដោយទទួលបានក្តីគោរពស្រឡាញ់ពីនិស្សិត សាស្រ្តាចារ្យ និងមន្ត្រីទូទាំងខេត្ត។ តែអកុសល លោកបានរងគ្រោះថ្នាក់ចរាចរណ៍ នៅចំថ្ងៃដែលនិស្សិតរបស់លោកជាច្រើនកំពុងចូលរួមពិធីទទួលសញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង នៅសាកលវិទ្យាល័យស្វាយរៀង៕