សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារក្នុងការរៀបចំកម្រងឯកសារកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា
ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារក្នុងការរៀបចំកម្រងឯកសារកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា
Prepaired By: NA0989 ​ Date: (11/20/2025 6:37:20 PM )

ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភា និងជានាយកខុទ្ទកាល័យ សម្តេចប្រធានរដ្ឋសភា នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារ ក្នុងការរៀបចំកម្រងឯកសារនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា   នៅវិមានរដ្ឋសភា។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត បានទទួលស្តាប់ និងពិនិត្យយ៉ាងយកចិត្តទុកដាក់នូវ របាយការណ៍សង្ខេប ដែលបានរាយការណ៍ជូនដោយក្រុមការងារនីមួយៗ ស្តីពីការរៀបចំកម្រងឯកសារ សម្រាប់កិច្ចប្រជុំ សមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ។