អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្តល់អនុសាសន៍៦ចំណុច ដល់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីឱ្យការធ្វើកំណែទម្រង់របស់ស្ថាប័នរដ្ឋសភាទទួលបានលទ្ធផលជោគជ័យ
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្តល់អនុសាសន៍៦ចំណុច ដល់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីឱ្យការធ្វើកំណែទម្រង់របស់ស្ថាប័នរដ្ឋសភាទទួលបានលទ្ធផលជោគជ័យ
Prepaired By: NA0989 ​ Date: (10/1/2025 11:24:50 PM )

នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីផ្សព្វផ្សាយវឌ្ឍនភាពនិងទិសដៅបន្តនៃការអនុវត្ត កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ  ការកែទម្រង់រដ្ឋបាលសាធារណៈ និងការអនុវត្តប្រព័ន្ធសភាអេឡិចត្រូនិច (E-parliament)» ក្នុងរយៈពេលជាង ២ ឆ្នាំ កន្លងមក របស់អគ្គលេខាធិការដ្ឋសភា នៅព្រឹកថ្ងៃទី២ ខែតុលាឆ្នាំ២០២៥ នៅវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវអនុសាសន៍ចំនួន ៦ ចំណុច ដើម្បីបន្តកែល្អ និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពការងារ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ពិសេសការទទួលបានជោគជ័យនៅក្នុងគោលដៅធ្វើកំណែទម្រង់និងការអភិវឌ្ឍស្ថាប័នខាងលើ។ 
អនុសាសន៍ទំាង៦ចំណុចរបស់សម្តេចប្រធានរដ្ឋសភាមាន៖

ទី១. ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកសាងស្នាដៃថ្មីៗ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ ឬសេចក្តីសម្រេចនានា ពាក់ព័ន្ធនឹងការកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចល្អ សំដៅឈានទៅសម្រេចបានគោលដៅពង្រឹង និងលើកកម្ពស់ស្ថាប័នរដ្ឋសភា រួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន ជឿនលឿនប្រកបដោយបរិយាបន្ន និងចីរភាព។ សម្តេចបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់កម្រិត បន្តដឹកនាំ និងជំរុញមន្រ្តីក្រោមឱវាទឱ្យមានការចូលរួមអនុវត្តការងារឱ្យបានសកម្ម និងផុលផុស ប្រកបដោយស្មារតីខ្ពស់ សាមគ្គីភាព និងទំនួលខុសត្រូវ ។

ទី២.  ត្រូវត្រៀមខ្លួនជាស្រេចក្នុងការផ្តល់សេវាជូនដល់គណៈកម្មាធិការអចិន្រៃ្តយ៍ គណៈកម្មការជំនាញ និងសមាជិក សមាជិកាសភា ឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន ។ 

ទី៣. ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍គុណាធិបតេយ្យ ដោយកំណត់ឱ្យឃើញ និងផ្តល់ការលើកទឹកចិត្តដល់មន្រ្តីដែលមានស្នាដៃ។ ត្រូវបន្តសិក្សា និងកែលម្អនូវរាល់សមិទ្ធកម្មដាក់ចេញ ដោយពង្រឹងការគិតប្រកបដោយនវានុវត្តន៍ និងភាពជាអ្នកដឹកនាំ។ ត្រូវជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែង និងវិនិយោគធនធានបន្ថែមទៀត នៅក្នុងការធ្វើទំនើបភាវូបនីយកម្មស្ថាប័ន តាមរយៈ ការអភិវឌ្ឍមូលធនមនុស្ស ការអភិវឌ្ឍភាពជាអ្នកដឹកនាំ នវានុវត្តន៍ស្ថាប័ន និងបរិវត្តកម្មឌីជីថល។

ទី៤. បន្តលើកកម្ពស់សមត្ថភាពស្ថាប័ន និងពង្រឹងសមត្ថភាពជំនាញដល់មន្រ្តី ស្របទៅនឹងតម្រូវការងារ របស់អង្គភាពទទួលបន្ទុកក៏ដូចជាអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងមូល សំដៅធានាបាននូវការផ្តល់សេវាកម្ម ប្រកបដោយគុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា។ ការវាយតម្លៃសមត្ថភាពនិងជំនាញរបស់មន្រ្តីនិងការសិក្សាពីតម្រូវការ គឺជាកត្តាចាំបាច់ ក្នុងការកសាងផែនការ អភិវឌ្ឍ និងលើកកម្ពស់សមត្ថភាពជំនាញ ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អង្គភាព។ ក្នុងន័យនេះ ឯកឧត្តម អគ្គលេខាធិការ និងថ្នាក់ដឹកនាំពាក់ព័ន្ធត្រូវជំរុញឱ្យមានការសិក្សា អំពីតម្រូវការនេះឱ្យបានទូលំទូលាយ និងជាក់ស្តែង។ 

ទី៥. ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវមានគុណធម៌ ចេះដឹងសុខទុក្ខរបស់មន្រ្តី ហើយត្រូវលើកទឹកចិត្ត ឱ្យមានការចូលរួមគ្រប់ៗគ្នាពីមន្រ្តី ដោយចៀសវាងដាច់ខាតនូវ ជំងឺតួឯក និងការយកប្រយោជន៍សួនតួជាធំ ដោយចាត់តាំងការងារឱ្យតែបក្សពួករបស់ខ្លួន ដែលធ្វើឱ្យមន្រ្តីផ្សេងទៀតបាក់ទឹកចិត្ត។ យើងត្រូវចាំថា ការចូលរួមរបស់មន្រ្តីកាន់តែច្រើន នឹងនាំមកនូវលទ្ធផលកាន់តែប្រសើរ ដែលបង្ហាញច្បាស់ពីភាពជាអ្នកដឹកនាំល្អ របស់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់។

ទី៦.  បន្តជំរុញ និងលើកកម្ពស់អភិបាលកិច្ចល្អ នៅក្នុងស្ថាប័នសំដៅធានាឱ្យបាននូវការចូលរួមប្រកបដោយបរិយាបន្ន(Inclusive) សមភាព (Equity) តម្លាភាព(Transparency) និងគណនេយ្យភាព (Accountability)។ ក្នុងនោះផ្នែកមួយនៃការងារអភិបាលកិច្ច ដែលត្រូវជំរុញឱ្យខាងតែបាន គឺលំហូរការងារនៅក្នុងអង្គភាព៖ ការងារនេះចាំបាច់ត្រូវគោរពឱ្យបានទៅតាមឋានានុក្រម និងរចនាសម្ព័ន្ធចាត់តាំងឱ្យត្រឹមត្រូវហ្មត់ចត់ មានប្រសិទ្ធភាព និងគណនេយ្យភាពខ្ពស់ សំដៅចៀសវាងភាពមិនត្រឹមត្រូវ និងត្រូវគោរពតាមបទប្បញ្ញត្តិ គោលការណ៍ និងលិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមាន៕