អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប គាំទ្របេសកកម្ម សមាគមនិស្សិត សិស្សខេត្តព្រៃវែង ដែលបានជួយយុវជនក្រីក្របានសិក្សាខ្ពង់ខ្ពស់
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប គាំទ្របេសកកម្ម សមាគមនិស្សិត សិស្សខេត្តព្រៃវែង ដែលបានជួយយុវជនក្រីក្របានសិក្សាខ្ពង់ខ្ពស់
Prepaired By: NA0989 ​ Date: (9/30/2025 11:06:35 PM )

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានលើកសរសើរសកម្មភាពសមាគមនិស្សិត សិស្សខេត្តព្រៃវែង បានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា ជាពិសេសស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំពោរពេញដោយថាមពល និងប្រកបដោយឆន្ទៈមុតស្រួច ចក្ខុវិស័យវែងឆ្ងាយ និងក្លៀវក្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលឯកឧត្តម អនុញ្ញាតឱ្យលោក នីន តារារតន៍ ប្រធានសមាគមនិស្សិត សិស្សខេត្តព្រៃវែង ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។

លោក នីន តារារតន៍ បានជម្រាបជូនថា ការចូលជួបសម្តែងការគួរសមនាពេលនេះគឺ ក្នុងគោលបំណងស្វែងរកការគាំទ្រពីថ្នាក់ដឹកនាំ និងសប្បុរសជននានា ដើម្បីទទួលបានមូលនិធិសម្រាប់ជួយដល់និស្សិតក្រីក្រ ខ្វះខាត លំបាកក្នុងការបន្តការសិក្សា ដើម្បីចូលរួមចំណែកកសាងអភិវឌ្ឍធនធានមនុស្សឱ្យមានការរីកចម្រើន ក្នុងការកសាងសង្គមជាតិនាពេលអនាគត។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា  ឯកឧត្តម បានយល់អំពីប្រវត្តិ និងគោលបំណង ទស្សនវិស័យ បេសកកម្ម សកម្មភាពចម្បងៗ និងសមិទ្ធិផលការងារ ក៏ដូចជាទិសដៅការងាររបស់សមាគម និងសូមកោតសរសើរចំពោះទឹកចិត្តតស៊ូព្យាយាម ដើម្បីចូលរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សតាមរយៈវិស័យអប់រំ និងផ្ដល់ឱកាសលើកទឹកចិត្តដល់និស្សិតក្រីក្រ បានបន្តការសិក្សាទៅមុខទៀតក្នុងក្ដីសង្ឃឹម។ 

ឯកឧត្តមអនុប្រធានទី១ រដ្ឋសភា  បានគាំទ្រដល់ទស្សនវិស័យ និងបេសកកម្មរបស់សមាគមនិស្សិត សិស្សខេត្តព្រៃវែង ដែលបានជួយសម្រួលការលំបាកដល់សិស្ស និស្សិត ដែលជួបការខ្វះខ្វាតក្នុងការសិក្សា ការស្នាក់នៅ និងពង្រឹងចំណងមិត្តភាព សាមគ្គីភាព រវាងអតីតសិស្ស និស្សិតជំនាន់មុន និងសិស្ស និស្សិតជំនាន់ក្រោយ នៅតាមបណ្តាគ្រឹះស្ថានសិក្សានានា។ ជាពិសេសការជួយផ្សព្វផ្សាយ និងអប់រំដល់សិស្ស និស្សិត ពីគុណតម្លៃស្នូលរបស់គណបក្សប្រជាជនកម្ពុជា ក្នុងគោលដៅលើកកម្ពស់ឧត្តមភាពសិក្សាធិការ សេដ្ឋកិច្ច ការកសាងមូលធនមនុស្ស និងការអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់យុវជនកម្ពុជា។

ជាចុងក្រោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានផ្តាំផ្ញើដល់សមាគមឱ្យបន្តជួយជំរុញការអភិវឌ្ឍវិស័យអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សម្រាប់សិស្ស និស្សិតកម្ពុជា ឱ្យទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ស្របតាមវិស័យអាទិភាពទាំង៥ គឺ៖ មនុស្ស ផ្លូវ ភ្លើង ទឹក និង បច្ចេកវិទ្យា ដូចមានចែងនៅក្នុងយុទ្ឋសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕