អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានបើកកិច្ចប្រជុំពិនិត្យនិងពិភាក្សាឣំពី (Open Budget Survey-OBS)
គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានបើកកិច្ចប្រជុំពិនិត្យនិងពិភាក្សាឣំពី (Open Budget Survey-OBS)
Prepaired By: NA002 ​ Date: (2/8/2024 1:13:10 AM )

នារសៀល ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ  បានបើកកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាឣំពីការបើកចំហថវិកា( Open Buget Survey-OBS)។

កិច្ចប្រជុំនេះមានការអញ្ចើញចូលរួមពី ឯកឧត្តម អនុប្រធាន លោកជំទាវ លេខាធិការ និងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មការទី២ រដ្ឋ្ឋសភា ឯកឧត្តមតំណាងគណ:កម្មការទី២ ព្រឹទ្ធសភា  ឯកឧត្តម  លោកជំទាវ  តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម  លោកជំទាវ តំណាង  អជ្ញាធរសវនកម្មជាតិ ឯកឧត្តមអគ្គលេខាធិការង ឯកឧត្តមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តមតំណាងក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា មន្ត្រីជំនាញ និងមន្រ្តីជំនួយការគណៈកម្មការផងដែរ ។

ឯកឧត្តម  ឈាង  វុន  បានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានចូលរួមការអង្កេតលើការបើកចំហថវិកាដែលរៀបចំដោយអង្គការភាពជាដៃគូថវិកាអន្តរជាតិជារៀងរាល់២ឆ្នាំម្តងចាប់ពីឆ្នាំ២០០៨មកនិងមានការចូលរួមពីប្រទេសប្រមាណជាង១០០នៅជុំវិញពិភពលោក។
សម្រាប់ការត្រៀមខ្លួនចូលរួមនៅឆ្នាំ២០២៥ខាងមុខនិងដើម្បីជាចំណែកចូលរួមលើកស្ទួយមុខមាត់កម្ពុជាលើឆាកអន្តរជាតិ អគ្គលេខាធិការដ្ឋានគណ:កម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:គ្រោងបង្កើនពិន្ទុរបស់កម្ពុជាតាមរយ:កិច្ចសហការជាមួយអ្នកជំនាញការសហភាពអឺរ៉ុបក្នុងការរៀបចំសេចក្តីព្រាងចម្លើយលើកម្រងសំណួរនេះទាមទារនូវកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលជាពិសេសស្ថាប័ននិតិប្បញ្ញត្តិដែលដើរតួនាទីសំខាន់ក្នុងការត្រួតពិនិត្យថវិកា៕