អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិបតី លើកទឹកចិត្តឱ្យក្រុមហ៊ុនមិត្តហ្វូន បន្តពង្រឹងគុណភាពនិងសេវាកម្មក្នុងការប្រកួតប្រជែងលើទីផ្សារសេរីនៅកម្ពុជា
សម្តេចរដ្ឋសភាធិបតី លើកទឹកចិត្តឱ្យក្រុមហ៊ុនមិត្តហ្វូន បន្តពង្រឹងគុណភាពនិងសេវាកម្មក្នុងការប្រកួតប្រជែងលើទីផ្សារសេរីនៅកម្ពុជា
Prepaired By: NA002 ​ Date: (2/8/2024 12:51:02 AM )

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ  ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា បានអនុញ្ញាតឱ្យប្រតិភូថ្នាក់ដឹកនាំក្រុមហ៊ុនមិត្តហ្វូន(Metfone) ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ ដើម្បីបម្រើសេវាកម្មបច្ចេកវិទ្យាទូរគមនាគមន៍ជូនពលរដ្ឋកម្ពុជា ប្រកបដោយគុណភាពកាន់តែប្រសើរឡើង។

នៅក្នុងឱកាសនោះ លោក Cao Manh Duc អគ្គនាយកក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចរដ្ឋសភាធិបតី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុនបានចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នាឱកាសនេះ។ លោកអគ្គនាយកក្រុមហ៊ុន បានរាយការណ៍ជូនសម្តេចប្រធានរដ្ឋសភាថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានធ្វើការវិនិយោគនៅកម្ពុជាបាន១៥ឆ្នាំហើយ។

នៅក្នុងរយៈពេល១៥ឆ្នាំនេះ ក្រុមហ៊ុនបានចូលរួមចំណែកក្នុងការផ្តល់សេវាកម្មទូរស័ព្ទដៃ  និងអុិនធឺណែតដល់ប្រជាពលរដ្ឋនៅទូទំាងប្រទេសនិងមានប្រជាជនប្រមាណ៩លាននាក់ជាអតិថិជន។ ក្រៅពីនេះ ក្រុមហ៊ុនបានចូលរួមការងារសង្គម សកម្មភាពមនុស្សធម៌ សុខមាលភាព និងការលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជាផងដែរ។ ក្រុមហ៊ុនបានបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នរដ្ឋរបស់កម្ពុជា ជាច្រើននៅក្នុងផ្នែកបច្ចេកវិទ្យា ដោយបានខិតខំផ្តល់សេវាកម្មបច្ចេកវិទ្យាទូរគមនាគមន៍ដល់ស្ទើរតែគ្រប់ច្រកល្ហក និងតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា។

លោកអគ្គនាយកបានកោតសរសើរនិងវាយតម្លៃខ្ពស់ ពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ហើយបានសម្តែងការពេញចិត្តដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍតាមរយៈការផ្តល់ការងារជូនពលរដ្ឋខ្មែរបានជាច្រើនពាន់នាក់។

សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ មិត្តហ្វូននៅកម្ពុជា។ វត្តមានក្រុមហ៊ុនមិត្តហ្វូននៅកម្ពុជា ជាការឆ្លុះបញ្ចំាងពីចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី រវាងប្រទេសទំាងពីរ ហើយបានផ្សារភ្ជាប់ចំណងមិត្តភាពប្រជាជននិងប្រជាជនឱ្យកាន់សកម្មឡើង។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា  ក្រុមហ៊ុនវៀតណាមជាច្រើនបានមកបណ្តាក់ទុននៅកម្ពុជាក្នុងវិស័យផ្សេងៗគ្នា។ រីឯវិស័យទេសចរ ប្រជាជនវៀតណាមបានឈរក្នុងលេខរៀងទី២ ក្នុងការអញ្ជើញមកទស្សនាកម្ពុជា ដែលបង្ហាញពីរីកចម្រើនជាខ្លំាងនៃទំនាក់ទំនងប្រជាជននិងប្រជាជន ដែលមានតម្លៃ មិនត្រឹមផ្តល់មកនូវផលប្រយោជន៍ ការរីកចម្រើន និងសុខសន្តិភាពសម្រាប់ប្រទេសទំាងពីរប៉ុណ្ណោះទេ តែជាការធានាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍក្នុងតំបន់និងអន្តរជាតិ ទៀតផង៕