អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភា បើកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការកែសម្រួលរចនាសម្ព័ន្ធ និងភារកិច្ចការិយាល័យលេខាធិការ ដើម្បីបង្កើនប្រសិទ្ធភាពការងារ
អគ្គលេខាធិការដ្ឋានរដ្ឋសភា បើកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការកែសម្រួលរចនាសម្ព័ន្ធ និងភារកិច្ចការិយាល័យលេខាធិការ ដើម្បីបង្កើនប្រសិទ្ធភាពការងារ
Prepaired By: NA0989 ​ Date: (10/21/2026 10:44:04 PM )

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរង ទទួលបន្ទុកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ នៃរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដើម្បីពិនិត្យ និងពិភាក្សាស៊ីជម្រៅស្តីពីបេសកកម្ម តួនាទី ភារកិច្ច និងការកែសម្រួលរចនាសម្ព័ន្ធរបស់ការិយាល័យលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពស្ថាប័ន កែលម្អរបៀបរបបធ្វើការងារ និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាគាំទ្រដល់ស្ថាប័ននីតិប្បញ្ញត្តិឱ្យកាន់តែមានភាពរលូន និងឆ្លើយតបទៅនឹងបរិបទនៃការរីកចម្រើនលើ
គ្រប់វិស័យ។

ឯកឧត្តម ឃួន ដាវិត បានគូសបញ្ជាក់ពីសារៈសំខាន់នៃការកែទម្រង់រដ្ឋបាលស្ថាប័នរដ្ឋសភា ដែលជាកាតាលីករដ៏សំខាន់ក្នុងការជួយសម្រាលបន្ទុក និងលើកកម្ពស់គុណភាពនៃការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋសភា។

ឯកឧត្តមបានជំរុញឱ្យអង្គប្រជុំទាំងមូលធ្វើការសិក្សាវាយតម្លៃឱ្យបានហ្មត់ចត់  មុននឹងសម្រេចដាក់ចេញនូវប្លង់រចនាសម្ព័ន្ធថ្មីដែលត្រូវអនុវត្ត។

កិច្ចប្រជុំមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម លោក លោកស្រី ជាអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ ៕