ខេត្តកំពង់ចាម៖ លោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១៣ និងបង្សុកូល នៅចេតិយរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង។
ពិធីបុណ្យនេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់ លោកជំទាវ លាង វួចឆេង សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ព្រមទាំងមានការអមដំណើរពីសំណាក់ លោកជំទាវ ស្រី គឹមឆយ និងឯកឧត្តម ងួន សំអាន ទីប្រឹក្សារដ្ឋសភា ព្រមទាំងញាតិមិត្តជិតឆ្ងាយ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ នៅវត្តសុវណ្ណគិរីរតនៈ (វត្តភ្នំប្រុស) ដែលស្ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ការប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នេះ គឺដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ព្រមទាំងញាតិកាទាំងសន្តាន និងជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព ក៏ដូចជាអ្នកស្នេហាជាតិ ដែលបានពលីអាយុជីវិតដើម្បីបូរណភាពទឹកដី និងជាតិមាតុភូមិ៕
