អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ កុល ធារិន អញ្ជើញចុះសួរសុខទុក្ខ លោក ទឹម ប៊ុនឈឿន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត
លោកជំទាវ កុល ធារិន អញ្ជើញចុះសួរសុខទុក្ខ លោក ទឹម ប៊ុនឈឿន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត
Prepaired By: NARA1472 ​ Date: (10/14/2026 12:50:08 AM )
រាជធានីភ្នំពេញ៖ លោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា (គណៈកម្មការទី២) និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូន លោក ទឹម ប៊ុនឈឿន អតីតប្រធានសាខាពន្ធដារខេត្តកំពង់ចាម ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ លោកជំទាវ កុល ធារិន បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង និងបានសាកសួរដោយយកចិត្តទុកដាក់បំផុតអំពីស្ថានភាពសុខភាព ក៏ដូចជាដំណើរការនៃការព្យាបាលជំងឺរបស់ លោក ទឹម ប៊ុនឈឿន។ ជាមួយគ្នានេះ លោកជំទាវ ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរសព្ទសាធុការពីថ្នាក់ដឹកនាំស្ថាប័នជាតិ ជូនចំពោះលោកអតីតប្រធានសាខាពន្ធដារ សូមឱ្យឆាប់បានជាសះស្បើយពីជំងឺ មានកម្លាំងពលំមាំមួន និងមានសុខភាពល្អបរិបូរណ៍ឡើងវិញ ដើម្បីបានត្រឡប់ទៅរស់នៅជួបជុំក្រុមគ្រួសារវិញក្នុងពេលឆាប់ៗខាងមុខនេះ។

សកម្មភាពអញ្ជើញចុះសួរសុខទុក្ខនាពេលនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព មនោសញ្ចេតនាស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតីតថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការ ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត បម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋនាពេលកន្លងមក៕