អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូសភាកម្ពុជា បន្តចូលរួមក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតសហភាពអន្តរសភា លើកទី១៥៣ (153rd IPU Assembly) នៅទីក្រុងអារ៉ូហ្សា ប្រទេសតង់ហ្សានី
គណៈប្រតិភូសភាកម្ពុជា បន្តចូលរួមក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតសហភាពអន្តរសភា លើកទី១៥៣ (153rd IPU Assembly) នៅទីក្រុងអារ៉ូហ្សា ប្រទេសតង់ហ្សានី
Prepaired By: NA0989 ​ Date: (10/8/2026 1:53:40 AM )

ទីក្រុងអារ៉ូហ្សា-ប្រទេសតង់ហ្សានី៖ លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ នៃរដ្ឋសភា នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានបន្តអញ្ជើញចូលរួមអម ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតសហភាពអន្តរសភា លើកទី១៥៣ (153rd IPU Assembly) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នាទីក្រុងអារ៉ូហ្សា ប្រទេសតង់ហ្សានី។

កិច្ចពិភាក្សាទូទៅ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានបន្តដោយការចូលរួមថ្លែងសុន្ទរកថារបស់សភាប្រទេសជាសមាជិក និងមានរបៀបវារៈសំខាន់មួយ ស្តីពីការបោះឆ្នោតទៅលើរបៀបវារៈបន្ទាន់ (Emergency item) ដើម្បីដាក់ជូនមហាសន្និបាតធ្វើការពិភាក្សា។

សូមបញ្ជាក់ជូនថា របៀបវារៈបន្ទាន់ដែលបានស្នើដោយប្រទេសជាសមាជិក នៅក្នុងមហាសន្និបាត IPU លើកទី១៥៣ មានចំនួន ៤ គឺ៖

១. «ការអំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់របស់សភា ដើម្បីធានាដល់សន្តិសុខ និងសិទ្ធិសេរីភាពនៃការប្រើប្រាស់ដែនសមុទ្រ និងនាវាចរណ៍ និងការធ្វើពាណិជ្ជកម្មអន្តរជាតិ ស្របតាមច្បាប់អន្តរជាតិ» ស្នើដោយប្រទេសបារ៉ែន និងគាំទ្រដោយក្រុមប្រទេសអារ៉ាប់។

២. «ការថ្កោលទោសសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចំពោះការប្រើប្រាស់កម្លាំងទ័ពអាកាស និងការបិទខ្ទប់ផ្លូវទឹកទៅលើសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដែលនេះគឺជាការរំលោភបំពានទៅនឹងច្បាប់អន្តរជាតិ និងគោលការណ៍នៃការមិនជ្រៀតជ្រែកផ្ទៃក្នុង» ស្នើដោយសភាអ៊ីរ៉ង់។

៣. «សកម្មភាពបន្ទាន់របស់សភា ចំពោះគ្រោះធម្មជាតិបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងពង្រឹងភាពធន់នៅក្នុងតំបន់ Himalaya និងក្រុមដែលងាយរងគ្រោះផ្សេងៗ» ស្នើដោយសភានេប៉ាល់។

៤. ស្នើដោយសភាអ៊ុយក្រែន ស្តីពី «សកម្មភាពជាបន្ទាន់របស់សភា ក្នុងការប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ដើម្បីការពារប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលបម្រើផលប្រយោជន៍ប្រជាជន ក្នុងអំឡុងពេលដែលមានជម្លោះដោយប្រដាប់អាវុធ»។

ក្រោយមក សភាអ៊ុយក្រែនបានទម្លាក់ចោលការស្នើរបៀបវារៈបន្ទាន់របស់ខ្លួន។ ហេតុនេះ របៀបវារៈបន្ទាន់មានចំនួនតែ ៣ ប៉ុណ្ណោះ ដែលត្រូវបានដាក់សម្រាប់ការបោះឆ្នោត។

ជាលទ្ធផល មហាសន្និបាតបានបោះឆ្នោតគាំទ្រទៅលើរបៀបវារៈបន្ទាន់ ដែលស្នើដោយសភាប្រទេសនេប៉ាល់ ដើម្បីដាក់បញ្ចូលទៅក្នុងរបៀបវារៈនៃកិច្ចពិភាក្សាទូទៅនៅថ្ងៃបន្ទាប់៕