សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ គោរពជូន ឯកឧត្តម អេសឹកិ ម៉ូរី (Eisuke Mori) ប្រធានរដ្ឋសភា នៃប្រទេសជប៉ុន ក្រោយពីបានទទួលដំណឹងអំពីការស្លាប់ បាត់បង់ជីវិត ការរងរបួស និងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយខ្យល់ព្យុះទីហ្វុង Dujuan ដ៏ខ្លាំងក្លា បណ្តាលឱ្យមានការបាក់ដី ទឹកជំនន់ ការដាច់ចរន្តអគ្គិសនី និងការរំខានយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធដឹកជញ្ជូន នៅភាគខាងកើតនៃប្រទេសជប៉ុន កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។




