អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូរដ្ឋសភាកម្ពុជាចូលរួមកិច្ចប្រជុំអាស៊ានបូកបី (ASEAN+3) និងកិច្ចប្រជុំក្រុមអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Group Meeting) នៅមហាសន្និបាតសហភាពអន្តរសភា​លើកទី១៥៣ក្នុងប្រទេសតង់ហ្សានី
គណៈប្រតិភូរដ្ឋសភាកម្ពុជាចូលរួមកិច្ចប្រជុំអាស៊ានបូកបី (ASEAN+3) និងកិច្ចប្រជុំក្រុមអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Group Meeting) នៅមហាសន្និបាតសហភាពអន្តរសភា​លើកទី១៥៣ក្នុងប្រទេសតង់ហ្សានី
Prepaired By: NA0989 ​ Date: (10/5/2026 8:36:23 PM )

តង់ហ្សានី៖ លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ និង ឯកឧត្តម ទី សុគន្ធ លេខា ធិការគណៈកម្មការទី៥ នៃរដ្ឋសភា នៅព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦បានអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធចំនួនពីរ គឺ៖ កិច្ចប្រជុំអាស៊ាន​បូកបី (ASEAN+3) និងកិច្ចប្រជុំក្រុមអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Group Meeting) នាមហាសន្និបាតសហភាពអន្តរសភា លើកទី១៥៣ (153rd IPU Assembly) នៅទីក្រុងអារ៉ូហ្សា ប្រទេសតង់ហ្សានី។​

កិច្ចប្រជុំអាស៊ាន​បូកបី ដឹកនាំដោយសភា ប្រទេសវៀតណាម ដើម្បីធ្វើការពិនិត្យទៅលើខ្លឹមសាររបាយការណ៍កិច្ចប្រជុំអាស៊ានបូកបី កាលពីមហា សន្និបាតលើកទី១៥២។ អង្គប្រជុំបានសម្រេចប្រគល់ជូនសភានៃប្រទេសប្រ៊ុយណេដារូសាឡឹម ជាប្រធាននៃកិច្ចប្រជុំអាស៊ាន ​បូកបីសម្រាប់មហាសន្និបាត IPU លើកទី១៥៤ នាពេលខាងមុខ។

ចំពោះកិច្ចប្រជុំក្រុមអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Group Meeting) ដែលដឹកនាំដោយ សភាប្រទេសប៊ូតាន ប្រព្រឹត្តទៅ ដោយមានរបៀបវារៈសំខាន់ៗរួមមាន ការអនុម័តរបៀបវារៈអនុម័តកំណត់ហេតុនៃកិច្ចប្រជុំលើក​មុន​នៅប្រទេសទួកគីយេ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ , សេចក្តីរាយការណ៍ដោយសមាជិកក្រុមអាស៊ី-ប៉ាស៊ីហ្វិក ក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ IPU ,របាយការណ៍ស្តីពីកិច្ចប្រជុំក្រុម ASEAN+3 ការបំពេញ បន្ថែម​អាសនៈ ឬមុខតំណែងក្នុងមហាសន្និបាតIPUលើកទី ១៥៣ ,ការពិចារលើសំណើសុំបញ្ចូលរបៀបវារៈបន្ទាន់ (Emergency Items)ការតែងតាំងគណៈកម្មាធិការព្រាងសម្រាប់របៀបវារៈបន្ទាន់ និងកិច្ចការផ្សេងៗ។

ក្នុងកិច្ចប្រជុំនោះដែរ អង្គប្រជុំបាន ពិភាក្សាជាពិសេសលើការស្នើសុំបញ្ចូលរបៀបវារៈបន្ទាន់ ដែលពាក់ព័ន្ធ​ទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។ មិនតែប៉ុណ្ណោះ កិច្ចប្រជុំក៏បានសម្រេចជ្រើសរើស ប្រទេសបង់ក្លាដែស ជាប្រធានបន្តវេនសម្រាប់កិច្ចប្រជុំក្រុមអាស៊ី-ប៉ាស៊ីហ្វិក ក្នុងមហា សន្និបាត IPU លើកទី១៥៤ និងបានជ្រើសរើស​ប្រទេសបង់ក្លាដែសជាតំណាងរបស់ក្រុមអាស៊ី-ប៉ាស៊ីហ្វិក នៅក្នុងគណៈកម្មាធិការប្រតិបត្តិរបស់ IPU ផងដែរ៕