អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ព័ត៌មានថ្មី៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសផ្សព្វផ្សាយ សមាសភាពគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧
ព័ត៌មានថ្មី៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសផ្សព្វផ្សាយ សមាសភាពគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧
Prepaired By: NA0989 ​ Date: (10/4/2026 10:13:42 PM )

នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសផ្សព្វផ្សាយសមាសភាពគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដើម្បីត្រៀមលក្ខណៈចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៧ (AIPA-47) ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីម៉ានីឡា សាធារណរដ្ឋហ្វីលីពីន។

អន្តរសភាអាស៊ាន (AIPA) គឺជាវេទិកាតំបន់ដ៏មានសារៈសំខាន់មួយក្នុងចំណោមស្ថាប័នពាក់ព័ន្ធនានារបស់អាស៊ាន ដែលដើរតួនាទីសម្របសម្រួលកិច្ចសហប្រតិបត្តិការនីតិប្បញ្ញត្តិក្នុងតំបន់។

AIPA ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់សន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយយកប្រជាជនជាស្នូល។ មហាសន្និបាត AIPA លើកទី៤៧ គ្រោងនឹងប្រព្រឹត្តទៅនៅរដ្ឋធានីម៉ានីឡា ប្រទេសហ្វីលីពីន ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

កម្ពុជាបានត្រៀមលក្ខណៈសម្បត្តិយ៉ាងហ្មត់ចត់ ដើម្បីចូលរួមក្នុងមហាសន្និបាតនេះ ក្រោមមូលបទ «សភាធានាឱ្យបាននូវអាស៊ានមានសន្តិភាព វិបុលភាព ដោយយកប្រជាជនជាស្នូល»។ ក្រៅពីមហាសន្និបាតធំ ក៏មានកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ដូចជា កិច្ចប្រជុំសមាជិកសភាស្ត្រីអាយប៉ា (WAIPA) ដែលនឹងប្រព្រឹត្តទៅក្នុងអំឡុងពេលដំណាលគ្នានេះផងដែរ។

ព័ត៌មានលម្អិតពិស្ដារ នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងផ្សាយជូននៅពេលបន្ទាប់៕