អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឃួន វិឡាវណ្ណ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចប្រធានរដ្ឋសភា អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៩ វត្តគិរីរតនារាម (ហៅវត្តកំពង់ភ្នំក្នុង)
លោកជំទាវ ឃួន វិឡាវណ្ណ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចប្រធានរដ្ឋសភា អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៩ វត្តគិរីរតនារាម (ហៅវត្តកំពង់ភ្នំក្នុង)
Prepaired By: NA0989 ​ Date: (10/4/2026 9:25:10 PM )

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចាត់ លោកជំទាវ ឃួន វិឡាវណ្ណ ទីប្រឹក្សាសម្តេចផ្ទាល់ តំណាងដ៏ខ្ពង់ខ្ពស់ ព្រមទាំងញាតិមិត្តជិតឆ្ងាយ រួមជាមួយប្រជាពុទ្ធបរិស័ទ បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តគិរីរតនារាម(ហៅវត្តកំពង់ភ្នំក្នុង) ដែលស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល នាព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន ញាតកាទាំង៧សន្តាន និង វីរជនស្នេហាជាតិ វីរៈកងទ័ពដែលបានពលីជីវិតការពារបូរណភាពទឹកដី។

នៅក្នុងឱកាសដ៏នក្ខត្តឫក្សនោះ លោកជំទាវ ឃួន វិឡាវណ្ណ បានបួងសួងសូមឱ្យប្រជាពលរដ្ឋខ្មែរ បានជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គលគ្រប់ៗរូប និងជាពិសេស សូមឱ្យប្រទេសជាតិ ឈ្នះអស់មារសត្រូវ បន្តការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ក្រោមម្លប់សុខសន្តិភាព ឯកភាព និងសាមគ្គីជាតិ លើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ជានិរន្តរ៍តទៅ។

ការប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៩ វត្តគិរីរតនារាម (ហៅវត្តកំពង់ភ្នំក្នុង) នាឱកាសនេះ ក្រោមព្រះវត្តមានព្រះញាណវិទូ ទិត្យ សំអូន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះគ្រូមុនីកោវិទ ព្រះគ្រូអនុគណស្រុកលើកដែក ជាព្រះចៅ អធិការវត្ត ដោយបានប្រារព្ធប្រតិបត្តិតាមគន្លងប្រពៃណីសាសនា មានថ្វាយទៀន ធូប ផ្កា គ្រឿងសក្ការបូជា ចំពោះព្រះពុទ្ធរូប សូត្រមន្តនមស្ការចម្រើនព្រះបរិត្ត រាប់បាត្រប្រគេនទេយ្យទាន ចំពោះព្រះសង្ឃ ក្នុងសទ្ធាជ្រះថ្លាជាទីបំផុត។

ក្រៅពីបានប្រគេនទេយ្យទានចំពោះព្រះសង្ឃ លោកជំទាវ ឃួន វិឡាវណ្ណ ក៏បានប្រគេនបច្ច័យសម្រាប់ការកសាងសមិទ្ធផលនានានៅក្នុងវត្ត និងបានជូនទានជាថវិកា ដល់លោកតា លោកយាយ ចាស់ព្រឹទ្ធាចារ្យ ដែលបានអញ្ជើញចូលរួមពិធីបុណ្យនេះផងដែរ។

បុណ្យកាន់បិណ្ឌត្រូវបានពលរដ្ឋខ្មែរប្រារព្ធតាំងពីបុរាណកាលមក ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតកាទាំង៧សន្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូន កូនចៅ គ្រូឧបជ្ឈាយាចារ្យ បុព្វការីជន បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ និងសូមអញ្ជើញមកទទួលយកផលានិសង្សបានគ្រប់ៗគ្នា។

ពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦៕