ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន លេខាធិការគណៈកម្មការទី៨ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងញាតិមិត្ត នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី១ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
ពិធីនេះរៀបចំឡើងតាមប្រពៃណីទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងញាតិកាដែលបានចែកឋានទៅ ព្រមទាំងជាការចូលរួមថែរក្សា និងបន្តវេននូវប្រពៃណី វប្បធម៌ដ៏ផូរផង់របស់ជាតិខ្មែរ និងលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានចូលរួមបច្ច័យកាន់បិណ្ឌចំនួន ៨,៤២០,០០០រៀល ដើម្បីចូលរួមចំណែកក្នុងពិធីបុណ្យកាន់បិណ្ឌ និងគាំទ្រដល់ព្រះពុទ្ធសាសនា៕
