អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត សម តារា អញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅដៃទន្លេវ៉ៃគោ និងជួបសំណេះសំណាលជាមួយអាជីវករ នៅខេត្តស្វាយរៀង
ឯកឧត្តមបណ្ឌិត សម តារា អញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅដៃទន្លេវ៉ៃគោ និងជួបសំណេះសំណាលជាមួយអាជីវករ នៅខេត្តស្វាយរៀង
Prepaired By: NA0989 ​ Date: (9/27/2026 8:48:08 PM )

ខេត្តស្វាយរៀង៖ ឯកឧត្តមបណ្ឌិត សម តារា តំណាងរាស្ត្រមណ្ឌល ស្វាយរៀង និងជាអនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹក នៅចំណុចដៃទន្លេវ៉ៃគោ ដើម្បីវាយតម្លៃពីស្ថានភាពជាក់ស្តែង និងត្រៀមលក្ខណៈឆ្លើយតបចំពោះផលប៉ះពាល់ផ្សេងៗដែលជះឥទ្ធិពលដល់ការបង្កបង្កើនផល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ ស្ថិតក្នុងឃុំបាយ៉ាប ស្រុកកំពង់រោទិ៍ ខេត្ត ស្វាយរៀង។

បន្ទាប់មក ឯកឧត្តមបណ្ឌិត សម តារា បានបន្តដំណើរចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករលក់ដូរតាមបណ្តាផ្សារដើម្បីស្វែងយល់ពីស្ថានភាព លក់ដូរ បញ្ហាប្រឈម និងជីវភាព រស់នៅប្រចាំថ្ងៃជាក់ស្តែងក្នុងតំបន់ព្រមទាំងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋ ដើម្បីប្រមូលព័ត៌មានយកទៅសម្របសម្រួល និងស្វែងរកដំណោះស្រាយ សមស្របតាមនីតិវិធី ក្នុងក្រុងស្វាយរៀង៕