អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឯក សុវណ្ណភារៈ អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនគ្រួសារងាយរងគ្រោះនៅស្រុកស្វាយទាប
លោកជំទាវ ឯក សុវណ្ណភារៈ អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនគ្រួសារងាយរងគ្រោះនៅស្រុកស្វាយទាប
Prepaired By: NA0989 ​ Date: (9/27/2026 8:47:51 PM )

ស្វាយរៀង៖ លោកជំទាវ ឯក សុវណ្ណភារៈ សមាជិកាគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខា ប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងលោកជំទាវ ឈុន សារឹម ទីប្រឹក្សាជាន់ ខ្ពស់រដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០២៦បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនគ្រួសារងាយរងគ្រោះចំនួន ២ គ្រួសារ នៅភូមិអង្គតាមោគ ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

គ្រួសារទាំងពីរ ជាគ្រួសារដែល មានកុមារកំព្រា និងមានជីវភាពខ្វះខាត និងមានបន្ទុកចិញ្ចឹមកូនច្រើន។

អំណោយដែលបាននាំយកមកផ្តល់ជូន រួមមាន អង្ករចំនួន ១៥០ គីឡូក្រាម មី សាច់ជ្រូកចំនួន ៤ កេស ព្រមទាំងសម្លៀកបំពាក់ ក្រមា និងសម្ភារ-គ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។

គ្រួសារនីមួយៗក៏ទទួលបានថវិកា ឧបត្ថម្ភចំនួន ១០០.០០០ រៀល ខណៈក្រុមប្រឹក្សាឃុំ និងប្រជាការពារ ទទួលបានថវិកាឧបត្ថម្ភចំនួន ១០០.០០០ រៀល។

ក្នុងឱកាសនោះ លោកជំទាវទាំងពីររូប បានសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់គ្រួសារទាំងពីរ ឱ្យបន្តខិតខំប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត និងជំនះរាល់ការលំបាកក្នុងជីវភាពរស់នៅ។

តំណាងអាជ្ញាធរមូលដ្ឋានក៏បាន ពាំនាំការសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់គ្រួសារទាំងពីរ ព្រមទាំងបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាននឹងបន្តយកចិត្តទុកដាក់ តាមដាន និងជួយដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ តាមលទ្ធភាពជាក់ស្តែង៕