អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភា បំពាក់បំប៉នជំនាញ AI ដល់មន្ត្រី ដើម្បីបង្កើនប្រសិទ្ធភាពការងារ តែក្រើនរំលឹកកុំឱ្យពឹងផ្អែកហួសកម្រិត
អគ្គលេខាធិការដ្ឋានរដ្ឋសភា បំពាក់បំប៉នជំនាញ AI ដល់មន្ត្រី ដើម្បីបង្កើនប្រសិទ្ធភាពការងារ តែក្រើនរំលឹកកុំឱ្យពឹងផ្អែកហួសកម្រិត
Prepaired By: NA0989 ​ Date: (9/27/2026 8:47:48 PM )

វិមានរដ្ឋសភា÷ក្នុងគោលដៅជំរុញការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្ពោះទៅរកស្ថាប័នឌីជីថល អគ្គលេខាធិការដ្ឋានរដ្ឋសភា កាលពីថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០២៦ ម្សិលមិញនេះបានបើកវគ្គបណ្តុះបណ្តាលស្តីពី «អភិបាលកិច្ចឌីជីថល» វគ្គទី២ ក្រោមប្រធានបទ «ការណែនាំអំពីបញ្ញាសិប្បនិម្មិត និងការអនុវត្ត» ជូនដល់មន្ត្រីរាជការរដ្ឋសភាចំនួន ៥០រូប។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានដឹកនាំសម្របសម្រួលផ្ទាល់ដោយក្រុមអ្នកស្រាវជ្រាវនៃ AI Forum រួមមាន លោកបណ្ឌិត រស់ សយម្ភូ លោក សយ វិជ្ជា និងលោក ប៉ុង ពេជ្រ។

ទោះបីជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងបង្ហាញពីសក្តានុពលដ៏អស្ចារ្យក្នុងការសម្រួលកិច្ចការរដ្ឋបាលក៏ដោយ ក្រុមអ្នកជំនាញបានគូសបញ្ជាក់យ៉ាងច្បាស់ថា ការប្រើប្រាស់ឧបករណ៍ទាំងនេះចាំបាច់ត្រូវផ្សារភ្ជាប់ជាមួយនឹងការទទួលខុសត្រូវ និងការប្រុងប្រយ័ត្នខ្ពស់បំផុត។

ថ្លែងនៅក្នុងវគ្គបណ្តុះបណ្តាល លោកបណ្ឌិត រស់ សយម្ភូ បានពន្យល់ពីដែនកំណត់ និងហានិភ័យនៃ AI ដោយលើកឡើងថា ប្រព័ន្ធ AI ដំណើរការដោយពឹងផ្អែកលើទិន្នន័យដែលមនុស្សផ្តល់ឱ្យ ហេតុនេះវាអាចបង្កើតជាលទ្ធផលដែលមានភាពលម្អៀង (Bias) ឬបង្កើតព័ត៌មានមិនពិត (Hallucination)។

លោកបណ្ឌិតបានក្រើនរំលឹកយ៉ាងមុតមាំថា៖ «ការពឹងផ្អែកលើ AI ហួសកម្រិត អាចធ្វើឱ្យចុះខ្សោយនូវសមត្ថភាពគិតពិចារណារបស់មនុស្ស។ ដូច្នេះ អ្នកប្រើប្រាស់ត្រូវមានការផ្ទៀងផ្ទាត់ជានិច្ច និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាចម្បង»។

ទន្ទឹមនឹងការគ្រប់គ្រងហានិភ័យ វគ្គនេះក៏បានបំពាក់បំប៉ននូវជំនាញអនុវត្តជាក់ស្តែងផងដែរ ការប្រើប្រាស់ GenAI ក្នុងកិច្ចការរដ្ឋបាល។ លោក សយ វិជ្ជា បានបង្ហាញពីវិធីសាស្ត្រទាញយកផលប្រយោជន៍ពី GenAI សម្រាប់ជំនួយក្នុងការតាក់តែងសេចក្តីព្រាងរបាយការណ៍ សេចក្តីព្រាងសុន្ទរកថា និងការបកប្រែភាសា។ លោកក៏បានចែករំលែកនូវរូបមន្តបញ្ជា (Prompt Engineering) ចំនួន ៥ សំខាន់ៗ ដើម្បីឱ្យលទ្ធផលចេញមកមានភាពច្បាស់លាស់ រួមមាន៖ ការកំណត់តួនាទី បរិបទ ឧទាហរណ៍ រចនាបទ និងទម្រង់នៃការឆ្លើយតប។

លោក ប៉ុង ពេជ្រ បានធ្វើបទបង្ហាញលើការអនុវត្តជាក់ស្តែងតាមរយៈប្រព័ន្ធ Gemini និង NotebookLM ដោយបានសង្កត់ធ្ងន់ថា AI គ្រាន់តែជា «ជំនួយការ» ដ៏មានសក្តានុពលក្នុងការរៀបចំ និងវិភាគឯកសារប៉ុណ្ណោះ វាមិនអាចមកជំនួសការសម្រេចចិត្តរបស់មនុស្សបានឡើយ។ មុននឹងយកទិន្នន័យដែលបង្កើតដោយ AI ទៅប្រើប្រាស់ក្នុងកិច្ចការផ្លូវការ ការត្រួតពិនិត្យភាពត្រឹមត្រូវគឺជាកាតព្វកិច្ចដែលមិនអាចខ្វះបាន។

សូមបញ្ជាក់ថាការរៀបចំវគ្គបណ្តុះបណ្តាលនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការកសាងសមត្ថភាពមន្ត្រីរាជការឱ្យដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាថ្មីៗ ដោយមិនត្រឹមតែចេះប្រើប្រាស់ដើម្បីបង្កើនល្បឿន និងផលិតភាពការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចេះថ្លឹងថ្លែងប្រកបដោយស្មារតីត្រិះរិះពិចារណា ដើម្បីរក្សាបាននូវភាពត្រឹមត្រូវ គុណភាព និងសេចក្តីទុកចិត្តនៃឯកសារផ្លូវការរបស់ស្ថាប័ននីតិប្បញ្ញត្តិដែលជាស្ថាប័នកំពូលរបស់ជាតិផងដែរ៕