អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឡោក ខេង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងចងក្រងសៀវភៅលទ្ធផលការងាររបស់គណៈកម្មការទី៨
លោកជំទាវ ឡោក ខេង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងចងក្រងសៀវភៅលទ្ធផលការងាររបស់គណៈកម្មការទី៨
Prepaired By: NA0989 ​ Date: (9/22/2026 9:11:39 PM )

វិមានរដ្ឋសភា៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មការ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងរៀបចំចងក្រងសៀវភៅលទ្ធផលការងារដែលគណៈកម្មការសម្រេចបានក្នុងឆ្នាំទី៣ នីតិកាលទី៧ នៃរដ្ឋសភា។

កិច្ចប្រជុំបានផ្តោតលើការពិនិត្យ ពិភាក្សា និងកែសម្រួលខ្លឹមសារ លទ្ធផលការងាររបស់គណៈកម្មការ ព្រមទាំងផ្ទៀងផ្ទាត់ទិន្នន័យ និងឯកសារពាក់ព័ន្ធ ដើម្បីធានាឱ្យសៀវភៅលទ្ធផលការងារមានខ្លឹមសារត្រឹមត្រូវគ្រប់ជ្រុងជ្រោយនិងឆ្លុះបញ្ចាំងបានច្បាស់ពីសកម្មភាព និងសមិទ្ធផលសំខាន់ៗរបស់គណៈកម្មការ។

ក្នុងឱកាសនោះ លោកជំទាវ ឡោក ខេង បានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មការ ព្រមទាំងលោក លោកស្រី ជាមន្ត្រីជំនួយការ ដែលបានខិតខំបំពេញការងារ និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តភារកិច្ចរបស់គណៈកម្មការ។

លោកជំទាវប្រធានគណៈកម្មការ បានណែនាំឱ្យបន្តពិនិត្យ និងបំពេញបន្ថែមខ្លឹមសារចាំបាច់ ដើម្បីឱ្យសៀវភៅលទ្ធផលការងារឆ្នាំទី៣ មានភាពពេញលេញ ត្រឹមត្រូវនិងអាច ប្រើប្រាស់ជាឯកសារសម្រាប់បង្ហាញអំពីសកម្មភាព និងសមិទ្ធផលការងាររបស់គណៈកម្មការបានប្រកបដោយប្រសិទ្ធភាព ៕