សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញេីសារលិខិតអបអរសាទរ គោរពជូន ឯកឧត្តម ហ៊ូហ្គោ ម៉ូតា វ៉ាន់ឌឺឡី ដា ណូប្រេហ្គា (Hugo Motta Wanderley da Nóbrega) ប្រធានសភា នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ព្រមទាំង ជូនចំពោះ សហការី និងប្រជាជនប្រេស៊ីល ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃការប្រារព្ធខួបលើកទី២០៤ នៃទិវាបុណ្យឯករាជ្យជាតិប្រេស៊ីល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ គោរពជូន ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន អំពីគ្រោះមហន្តរាយធម្មជាតិ ដ៏ធ្ងន់ធ្ងរនៃគ្រោះទឹកជំនន់ និងការបាក់ដីនាពេលថ្មីៗនេះ នៅតាមបណ្តោយព្រំដែនហិម៉ាឡៃយ៉ារវាងប្រទេសចិន និងប្រទេសនេប៉ាល់ ដែលបណ្តាលឱ្យបាត់បង់ជីវិតមនុស្ស...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង សមាជិក សមាជិការដ្ឋសភា ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូន លោកជំទាវមហាឧបាសិកា សុខ កែវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ដែលត្រូវ ជាស្វាមី របស់ លោកជំទាវ មហាឧបាសិកា បានទទួលមរណភាពនៅថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី...
សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីក្រៀមក្រំសូមទូលថ្វាយ និងជម្រាបជូនដំណឹងដល់គ្រប់ក្រសួងស្ថាប័នរដ្ឋ និងសាធារណជនមេត្តាជ្រាបថា ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ បានទទួលមរណភាព នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ គោរពជូន ឯកឧត្តម ណារ៉ាយ៉ាន ប្រាសាទ ដាហាល់ (Narayan Prasad Dahal) ប្រធានរដ្ឋសភា សាធារណរដ្ឋ ប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់ អំពីគ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរនៃគ្រោះទឹកជំនន់ និងការបាក់ដី នាពេលថ្មីៗនេះ នៅតាមបណ្តោយព្រំដែនហិម៉ាឡៃយ៉ា រវាងប្រទេសនេប៉ាល់ និងប្រទេសចិន ដែលបណ្តាលឱ្យ...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង សមាជិក សមាជិការដ្ឋសភា ផ្ញើសារលិខិតជូនពរ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការពារជាតិ នាឱកាសដ៏បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ នៃពិធីចម្រើនជន្មាយុរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំស្ដីពី «កិច្ចសន្ទនាជាមួយពហុភាគីពាក់ព័ន្ធរបស់សភាស្ដីពីការវិនិយោគប្រកបដោយ ការទទួលខុសត្រូវសម្រាប់សន្ដិសុខស្បៀង និងអាកាសធាតុ»។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ គោរពជូន ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំង ជូនចំពោះ សហការី និងប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការប្រារព្ធខួបលើកទី៨១ នៃទិវាបុណ្យជាតិវៀតណាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ គោរពជូន លោកជំទាវ ពាន់ ម៉ាហារ៉ានី (Puan Maharani) ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌូនេស៊ី អំពីគ្រោះរញ្ជួយដី កម្រិត ៧.៧វ៉ិចទ័រ ដែលបានវាយប្រហារឆ្នេរសមុទ្រភាគខាងកើតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី បណ្តាលឲ្យប្រជាពលរដ្ឋឥណ្ឌូនេស៊ី បាត់បង់ជីវិត រងរបួស និងប្រជាពលរដ្ឋជាច្រើនរយពាន់គ្រួសារ ត្រូវជម្លៀសចេញពីលំនៅឋាន ព្រមទាំងបាន...