អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅវត្តពោធិគិរីវង្សារាម នៅកម្ពុជាក្រោម
សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅវត្តពោធិគិរីវង្សារាម នៅកម្ពុជាក្រោម
Prepaired By: NA002 ​ Date: (11/5/2024 5:49:44 PM )

សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រារព្ធពិធីដង្ហែ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ប្រទក្សិណជុំវិញព្រះវិហារ និងបានវេរប្រគេនសង្ឃនៅវត្តពោធិគិរីវង្សារាម (វត្តស្វាយសៀមថ្មី) នៅកម្ពុជាក្រោម។

ពិធីដង្ហែអង្គកឋិនទាន ប្រារព្ធធ្វើឡើងដោយមានការអញ្ជើញចូលរួមពីសំណាក់ សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឥស្សរជន ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ប្រជាពលរដ្ឋខ្មែរមកពីកម្ពុជា និងពលរដ្ឋខ្មែរក្រោមយ៉ាងច្រើនកុះករ និងប្រកបក្តីសប្បាយរីករាយ ស្និទ្ធស្នាល នឹករលឹកក្នុងមនោសញ្ចេតនានិងជ្រះថ្លាជ្រាលជ្រៅជាទីបំផុត។

អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាឱកាសនេះ បានប្រមូលបច្ច័យបានជាង២លានដុល្លារ នៅក្នុងនោះបច្ច័យ៩០ម៉ឺនដុល្លារ ប្រគេនដល់ព្រះសង្ឃគង់នៅវត្ត ស្វាយសៀមថ្មី និងបានប្រគេនដល់វត្តចំនួន១៤២វត្តផ្សេងទៀត ក្នុងមួយវត្តបច្ច័យ ១ម៉ឺនដុល្លារអាមេរិក។

ប្រជាពលរដ្ឋខ្មែរក្រោម និងខ្មែរពីប្រទេសកម្ពុជា បានបង្ហាញក្តីសប្បាយរីករាយ និងត្រេកអរគ្មានអ្វីប្រៀបផ្ទឹម នោះឡើយចំពោះព្រឹត្តិការណ៍ អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ ដង្ហែមកកាន់វត្តខ្មែរក្រោមនាពេលនេះ។ តាមរយៈព្រឹត្តិការណ៍សាសនានេះ បានរួមចំណែកដ៏សំខាន់ដល់ការពង្រឹងខឿនវប្បធម៌ ប្រពៃណីរបស់ខ្មែរ នៅខ្មែរក្រោម។ ព្រឹត្តិការណ៍នេះ ក៏បានបើកបង្ហាញឱ្យឃើញនូវទឹកចិត្ត សមានចិត្ត ក្តីស្រឡាញ់ ការគិតគូររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនខ្មែរក្រោម ផងដែរ។

សូមឧទ្ទិសកុសលផលបុណ្យពីអង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរនេះ ជូនប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី ទំាងក្នុងនិងក្រៅប្រទេស បានសមប្រកបដោយ ពុទ្ធពរទំាង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕


------------------------