ឯកឧត្តម ឃួន ដាវិត ជួបប្រជុំជាមួយតំណាងក្រុមហ៊ុន TCV Engineering Co.,Ltd, និងក្រុមហ៊ុន Archetype (Cambodia) Ltd __ អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងរៀបចំកម្មវិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពីលទ្ធផលការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ដ្ឋបាលសាធារណៈ នាដើមខែតុលាខាងមុខ __ សុន្ទរកថាទាំងស្រុងរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងមហាសន្និបាតអាយប៉ា (AIPA) លើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី__ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាអញ្ជើញចូលរួមពិធីបើកមហាសន្និបាតអាយប៉ាលើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះនៅក្នុងទីក្រុងគូឡាឡាំពួ __ ឯកឧត្តម កែវ ពិសិដ្ឋ ដឹកនាំ គណៈប្រតិភូសភាវ័យក្មេងអាយប៉ារបស់សភាកម្ពុជា ចូលរួមកិច្ចពិភាក្សាតុមូល (YPA Roundtable Discussion: Youth in Action) នាមហាសន្និបាតអាយប៉ាកលើកទី៤៦ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញសិក្សាស្វែងយល់សេវាទំនាក់ទំនងប្រជាជននិងតំណាងរាស្រ្ត ក្រុងសៀងហៃ
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញសិក្សាស្វែងយល់សេវាទំនាក់ទំនងប្រជាជននិងតំណាងរាស្រ្ត ក្រុងសៀងហៃ
Prepaired By: NA002 ​ Date: (9/26/2024 10:06:12 PM )

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាបានអញ្ជើញទស្សនា ការិយាល័យមូលដ្ឋាន សភាប្រជាជនក្រុងសៀងហៃ ដែលជាកន្លែងសម្រាប់ភ្ជាប់ទំនាក់ទំនងស្ថាប័នសភានិងប្រជាពលរដ្ឋ ក្នុងការផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់នានា។

ក្រុងសៀងហៃ បានអនុវត្តប្រជាធិបតេយ្យបែបប្រជាជនគ្រប់ដំណាក់កាល នៅក្នុងការអភិវឌ្ឍសង្គមរបស់ខ្លួន។  ដោយយកប្រជាពលរដ្ឋជាស្នូល ទីក្រុងសៀងហៃ បានក្លាយជាមជ្ឈមណ្ឌលសំខាន់របស់ សកលលោកផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច កំពង់ផែ ការដឹកជញ្ជួនផ្លូវទឹក វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះសភាតំណាងប្រជាជនចិនក្រុងសៀងហៃ ដែលបានរួមចំណែក យ៉ាងសំខាន់ដល់វឌ្ឍនភាព និងការរីកចម្រើនរបស់ក្រុងសៀងហៃ ស្របតាមគោលដៅជាតិដ៏ទូលំទូលាយ និងរួមចំណែកដល់គោលដៅសេដ្ឋកិច្ច និងយុទ្ធសាស្ត្រ រួមរបស់ប្រទេសចិនទាំងមូល។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ទោះបីជាដំណើរទស្សនកិច្ចនៅទីក្រុងសៀងហៃ មានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែជាដំណើរទស្សនកិច្ច មួយដ៏មានតម្លៃ គួរចងចាំ និងមានសារៈសំខាន់បំផុត ព្រោះបានផ្តល់នូវឱកាសបានសិក្សា ស្វែងយល់ និងរៀនសូត្របានយ៉ាងច្រើនពីមិត្តចិន ព្រមទាំងបង្កើនបាននូវភាពជិតស្និទ្ធនៃការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងជាមួយក្រុងសៀងហៃផ្ទាល់តែម្តង ហើយសង្ឃឹមថា ការផ្លាស់ប្តូរបែបនេះនឹងកើតមានជាបន្តទៀតនាពេលអនាគត៕