Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អនុញ្ញាតឱ្យ ឯកឧត្តម Cherdkiat Atthakor ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អនុញ្ញាតឱ្យ ឯកឧត្តម Cherdkiat Atthakor ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
Prepaired By: NA002 ​ Date: (9/4/2024 12:51:36 AM )
នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឆឺតគៀត អាត់ថាកន (Cherdkiat Atthakor) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលាក្រោយចប់អាណត្តិបេសកកម្មការងារ។