អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ជំនួបទ្វេភាគី រវាងគណៈកម្មការកិច្ចការបរទេសរដ្ឋសភាកម្ពុជា និងឡាវ ដេីម្បីបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង
ជំនួបទ្វេភាគី រវាងគណៈកម្មការកិច្ចការបរទេសរដ្ឋសភាកម្ពុជា និងឡាវ ដេីម្បីបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង
Prepaired By: NA002 ​ Date: (12/3/2023 7:18:45 PM )

នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោយកិច្ចប្រជុំទ្វេភាគីរវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane  ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា បានបន្តជួបពិភាក្សាការងារជាមួយ ឯកឧត្តម Sanya Praseuth ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាឡាវ ដើម្បីពិភាក្សាអំពីសកម្មភាពដែលត្រូវអនុវត្តបន្ត ដោយទទួលបានលទ្ធផលសំខាន់ៗរួមមាន៖

•  ភាគីទាំងពីរស្វាគមន៍ទំនាក់ទំនងជាប្រពៃណីនៃការផ្លាស់ប្តូរទៅវិញទៅមក កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដោយបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាសភាតំបន់និងអន្តរជាតិ។
•  រដ្ឋសភាទាំងពីរនឹងបន្តសហការគ្នាអនុវត្តអនុស្សរណៈយោគយល់គ្នាដែលបានចុះហត្ថលេខារួចហើយ រវាងរដ្ឋសភាទាំងពីរ និងបន្តតាមដានការអនុវត្តកិច្ចព្រមព្រៀងនានា ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានព្រមព្រៀងរួចហើយ។ ភាគីទាំងពីរក៏បានកោតសសើរអំពីការផ្លាស់ប្តូរក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ដែលបានសហការគ្នាយ៉ាងល្អក្នុងវិស័យវប្បធម៌ អប់រំ កីឡា និងទេសចរណ៍។

•  ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងជំនួបកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) ដែលកិច្ចប្រជុំលើកទី១ នឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅប្រទេសឡាវ។ សភានៃប្រទេសទាំងបី បានផ្តោតការយកចិត្តទុកដាក់ខ្លាំងក្នុងការបង្កើនប្រសិទ្ធភាព និងការឆ្លើយតបទៅនឹងផែនការមេ ដែលរដ្ឋាភិបាលនៃប្រទេសទាំងបីបាននិងកំពុងសហការអនុវត្ត ក្នុងគោលដៅការពារសន្តិភាព និងជំរុញវិបុលភាពនៃប្រជាជនប្រទេសទាំងបី ជាពិសេស ការតាមដានការអនុវត្តការងារដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងកម្ពុជា-ឡាវ-វៀតណាម នៅតំបន់ត្រីកោណអភិវឌ្ឍន៍

ក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការសន្តិសុខនិងការពារជាតិ សេដ្ឋកិច្ច-សង្គម-វប្បធម៌ ពាណិជ្ជកម្ម និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។ ភាគីទាំងពីរសង្ឃឹមថា កិច្ចប្រជុំកំពូលសភា CLV លើកទី១នេះ ក៏នឹងឈានទៅបង្កើតសមាគមន៍សមាជិកសភាមកពីខេត្តក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ផងដែរ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភាផងដែរ។

មុននឹងបញ្ចប់ ភាគីទាំងពីរក៏បានជូនដំណឹងគ្នាទៅវិញទៅមកអំពីផែនការសកម្មភាពឆ្នាំ២០២៤ ដែលប្រទេសឡាវនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ (45th AIPA) នៅខែតុលា ហើយភាគីកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃអង្គប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) នៅខែមិថុនា៕