អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសម្រាប់គណៈប្រតិភូកម្ពុជា ដែលត្រូវទៅចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំអាស៊ាន និងអាយប៉ា
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសម្រាប់គណៈប្រតិភូកម្ពុជា ដែលត្រូវទៅចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំអាស៊ាន និងអាយប៉ា
Prepaired By: NARA1472 ​ Date: (4/26/2023 1:10:14 AM )

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី និងជាប្រធានក្រុមរដ្ឋសភាជាតិអាយប៉ាកម្ពុជា បានដឹកនាំប្រជុំត្រៀមរៀប- ចំសម្រាប់គណៈប្រតិភូកម្ពុជា ដើម្បីអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំអាស៊ាន និងអាយប៉ា ដែលនឹងប្រារព្ធធ្វើ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី។

កិច្ចប្រជុំនេះ រៀបចំឡើងនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំបន្ទាយស្រី នៃវិមានរដ្ឋសភាដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃ រដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងលោក លោកស្រី ជាមន្ត្រីនៃឣគ្គលេខាធិការដ្ឋានជាតិឣាយប៉ាកម្ពុជា មួយចំនួនទៀត។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ក្រោយពីបានទទួលលិខិតជាផ្លូវការរបស់អគ្គលេខាធិការអាយប៉ាពីទីក្រុង ហ្សាការតាប្រទេសឥណ្ឌូណេស៊ី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតផ្ទាល់ បានសុំយោបល់ថ្នាក់ដឹកនាំ អំពីការរៀបចំកិច្ចការមួយចំនួន សម្រាប់ ត្រៀមទៅចូលរួមកិច្ចប្រជុំទល់មុខគ្នា រវាងថ្នាក់ដឹកនាំអាស៊ាន និងអាយប៉ា ដោយស្នើចាត់អោយតំណាងរាស្រ្តចំនួនបីរូប ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាចំនួនបីរូបអមដំណើរផង។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្តថា ឯកឧត្តម សូមអោយ ឯកឧត្តម សួស យ៉ារ៉ា ដឹកនាំប្រជុំគណៈប្រតិភូដែលត្រូវទៅចូលរួមកិច្ចប្រជុំ ទល់មុខគ្នា រវាងថ្នាក់ដឹកនាំអាស៊ាន និងអាយប៉ា នាពេលខាងមុខ ពិនិត្យពិភាក្សាគ្នាលើប្រធានបទ មូលបទ ពាក់ព័ន្ធនឹងខ្លឹមសារ សំដៅ ធ្វើយ៉ាងណាអោយមានផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ។

ដោយឡែក ឯកឧត្តម សួស យ៉ារ៉ា ក៏បានជម្រាបជូនអង្គប្រជុំផងដែរពីប្រធានបទនៃកិច្ចប្រជុំថា ឯកឧត្តម បានត្រួតពិនិត្យរួចរាល់ហើយ ដោយ ឯកឧត្តមស្នើអោយក្រុមជំនាញពិនិត្យបន្ថែមទៀត និងត្រៀមឯកសារសំខាន់ៗសម្រាប់ចូលរួមកិច្ចប្រជុំទល់មុខគ្នា រវាងថ្នាក់ដឹកនាំ អាស៊ាន និងអាយប៉ា ធ្វើយ៉ាងណាអោយទទួលបានជោគជ័យ។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ក៏បានមានប្រសាសន៍ជម្រាបជូនអង្គប្រជុំ អំពីការអញ្ជើញគណៈប្រតិភូសភារបស់ ប្រទេសម្ចាស់ផ្ទះ ដើម្បីទៅចូលរួមនៅក្នុងកិច្ចប្រជុំអន្តរសភាអាស៊ាននាអំឡុងខែសីហាឆ្នាំ២០២៣ខាងមុខ នៅប្រទេសឥណ្ឌូនេស៊ី ដែល នៅពេលនោះសមាជិក សមាជិកា រដ្ឋសភាកម្ពុជា ស្ថិតនៅក្នុងដំណាក់កាលទើបបោះឆ្នោតរួចមិនទាន់ប្រកាសសុពលភាពនៅឡើយ។ ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា បញ្ជាក់ថា យោងតាមប្រសាសន៍ណែនាំរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានណែនាំថា គួរចាត់អោយ សមាជិក សមាជិកា ព្រឹទ្ធសភា ទៅចូលរួម ដែលមានមន្រ្តីជំនាញរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា អមដំណើរទៅជាមួយ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានយល់ស្របតាមប្រសាសន៍ណែនាំរបស់សម្តេចប្រធានរដ្ឋសភា ហើយឯកឧត្តមក៏បានកោតសរសើរផងដែរ ចំពោះ ឯកឧត្តម សួស យ៉ារ៉ា និងសហការី ព្រមទាំង ឯកឧត្តម ឡេង ប៉េងឡុង និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានខិតខំ បំពេញការងារ ទាំងក្នុងកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំអាស៊ាន និងអាយប៉ា និងកិច្ចប្រជុំអន្តរសភាអាស៊ាននាពេលកន្លងមក ទទួល បាននូវជោគជ័យដ៏ល្អ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន