អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វឿង ឌីញហ្វេ (Voung Dinh Hue) ប្រធានរដ្ឋសភាវៀតណាម
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វឿង ឌីញហ្វេ (Voung Dinh Hue) ប្រធានរដ្ឋសភាវៀតណាម
Prepaired By: NA1472 ​ Date: (11/19/2022 10:58:03 PM )

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ជួបសម្តែងការគួរសមជាមួយឯកឧត្តម វឿង ឌីញហ្វេ (Voung Dinh Hue) ប្រធាន រដ្ឋសភាវៀតណាម នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅ សណ្ឋាគារសុខាភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម វឿង ឌីញហ្វេ (Voung Dinh Hue) បានសម្តែងនូវការរំភើបចិត្ត និងបានថ្លែងអំណរគុណដល់រាជរដ្ឋា- ភិបាល និងរដ្ឋសភា កម្ពុជា ក្នុងការទទួលបដិសណ្ឋារកិច្ចរបស់គណៈប្រតិភូយ៉ាងល្អប្រពៃ ប្រកបដោយមនោសញ្ចេតនាយ៉ាងកក់ក្តៅ។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ ចំពោះសហប្រតិបត្តិការ ក៏ដូចជាចំណងសាមគ្គីភាពរដ្ឋសភា រាជដ្ឋាភិបាល និងបក្ស ដែលមានទំនាក់- ទំនងល្អជាមួយគ្នាយ៉ាងជិតស្និទ្ធក្នុងការបំពេញការងារកន្លងមក។

លោកជំទាវបានសម្តែងការគួរសម និងស្វាគមន៍ចំពោះដំណើរទស្សនៈកិច្ចរបស់ ឯកឧត្តម វឿង ឌីញហ្វេ (Voung Dinh Hue) ដែលបាន មកបំពេញទស្សនៈកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាថ្ងៃនេះ។ លោកជំទាវក៏បានបន្តទៀតថា ឆ្នាំនេះជាឆ្នាំខួបលើកទី៥៥ឆ្នាំ នៃ ចំណងការទូត រវាងប្រទេសកម្ពុជា វៀតណាម និងខួបលើកទី៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកសង្គ្រោះជាតិរបស់ សម្តេចតេជោ ហ៊ុន សែន និងខួប លើកទី៦៩ឆ្នាំ នៃពិធីបុណ្យឯករាជ្យជាតិកម្ពុជា។

ជាចុងក្រោយ លោកជំទាវក៏បានជូនពរឱ្យដំណើរទស្សនៈកិច្ចរបស់ប្រតិភូទទួលបានជោគជ័យក្នុងបេសកកម្មជាផ្លូវការនាពេលនេះ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន