សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី១ នៃរដ្ឋសភា អញ្ជើញចុះស្វែងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម យន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្តស្វាយរៀង
គណៈកម្មការទី១ នៃរដ្ឋសភា អញ្ជើញចុះស្វែងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម យន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្តស្វាយរៀង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/8/2022 12:38:06 AM )

គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម រស់ ផារិទ្ធ អភិបាលស្តីទី នៃគណៈអភិបាលខេត្ត ឯកឧត្តម រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្ត និងមន្ទីរពាក់ព័ន្ធ នៃខេត្តស្វាយរៀង នៅសាលាខេត្ត ស្វាយរៀង ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្តស្វាយរៀង។

នៅក្នុឱកាសនោះ ឯកឧត្តម សរ ចំរុង បានមានប្រសាសន៍ឲ្យដឹងថា យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជាផ្ទៃក្នុង រដ្ឋសភា រដ្ឋសភាប្រជុំសាមញ្ញ២ដងក្នុងមួយឆ្នាំ ហើយសម័យប្រជុំម្ដងមានរយៈពេលយ៉ាងតិច៣ខែ ដែលជាពេលវេលាដែលរដ្ឋសភាត្រូវ បំពេញតួនាទីផ្នែកនីតិកម្មគឺការអនុម័តច្បាប់។ ក្រៅពីនោះ រដ្ឋសភាក៏មានពេលវិស្សមកាល២ដង ក្នុងមួយឆ្នាំដែរ ដែលក្នុងកំឡុងពេល វិស្សមកាលនេះ សមាជិករដ្ឋសភា ត្រូវចុះតាមមូលដ្ឋានជួបប្រជាពលរដ្ឋម្ចាស់ឆ្នោត ដើម្បីស្វែងយល់ពីសុខទុក្ខ និងតម្រូវការរបស់ពលរដ្ឋ ដែលជាការបំពេញតួនាទីភារកិច្ចក្នុងភាពជាតំណាងរបស់ពលរដ្ឋ។ ចំណែកគណៈកម្មការ នៃរដ្ឋសភា ក៏មានភារកិច្ចត្រូវចុះធ្វើបេសកកម្ម នៅតាមស្ថាប័នសាធារណៈ តាមរាជធានី និងខេត្តនានា ដើម្បីបំពេញតួនាទីភារកិច្ច ក្នុងការតាមដានការអនុវត្តច្បាប់របស់ស្ថាប័ននីតិ- ប្រតិបត្តិ។

ឯកឧត្តមប្រធានគណៈកម្មការ បានមានប្រសាសន៍បញ្ជាក់ថា បេសកកម្មរបស់គណៈប្រតិភូគណៈកម្មការទី១នៃរដ្ឋសភា ចុះមកកាន់ខេត្ត ស្វាយរៀងនាពេលនេះ គឺដើម្បីស្វែងយល់ពីវឌ្ឍនភាពរីកចម្រើន និងបញ្ហាប្រឈមនានារបស់ខេត្ត ពិសេសចង់ដឹងពីការអនុវត្តច្បាប់ជា ច្រើនដែលសភាបានអនុម័តរួច ក៏ដូចជាសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ថាតើពួកគាត់ជួបបញ្ហាប្រឈមអ្វីខ្លះ ពិសេសទាក់ទងនឹង ករណីវិវាទផ្សេងៗ ដោយហេតុថា រហូតមកដល់ពេលនេះ គណៈកម្មការបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋទូទាំងប្រទេស សរុបចំនួន ៥៣៩ករណី អន្តរាគមន៍បានចំនួន ៣៣៩ករណី តម្កល់ទុកមិនចាត់ការចំនួន ១៩១ករណី ពាក្យបណ្តឹងកំពុងពិនិត្យចំនួន ៩ករណី និង លិខិតឆ្លើយតបចំនួន៧១ករណី។

ឯកឧត្តម រស់ ផារិទ្ធ អភិបាលស្តីទីខេត្តស្វាយរៀង បានជម្រាបជូនគណៈប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា ថា ចំពោះការដោះស្រាយ ទំនាស់វិវាទដីធ្លីរបស់ខេត្តស្វាយរៀង សរុបទទួលបានពាក្យបណ្ដឹងពីមុនមានចំនួន ៦៣១ករណី ក្នុងនោះបានដោះស្រាយបញ្ចប់ ៣៧៩ ករណី ច្រានចោលពាក្យបណ្ដឹង ១៨៥ករណី ដកពាក្យបណ្តឹងវិញ ៥៤ករណី បញ្ជូនទៅថ្នាក់ជាតិ ១១ករណី ធ្វើសេចក្តីសម្រេច ២ករណី។ នៅក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២២ ខេត្តបានទទួលពាក្យបណ្តឹងចំនួន ៣២ករណី បានដោះស្រាយបញ្ចប់ចំនួន ១៩ករណី បានច្រាន- ចោលចំនួន ៧ករណី មានការដកពាក្យបណ្ដឹងវិញចំនួន ៤ករណី បញ្ជូនមកគណៈកម្មការសុរិយោដីថ្នាក់ខេត្តចំនួន ២ករណី។

ឯកឧត្តម រស់ ផារិទ្ធ អភិបាលស្តីទី បានបន្តថា ក្រៅពីយន្តការដោះស្រាយទំនាស់ដីធ្លីខាងលើ បច្ចុប្បន្នរដ្ឋបាលខេត្ត ក៏មានអនុគណៈ- កម្មការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវ៉ៃគោជំហានទី២។ ការដោះស្រាយផលប៉ះពាល់ជូនប្រជា- ពលរដ្ឋដោយសារគម្រោងមានចំនួន៤៧០គ្រួសារ ក្នុងនោះប្រជាពលរដ្ឋព្រមទទួលយកសំណងផលប៉ះពាល់ចំនួន ៤៦៣គ្រួសារ ដោយ- ឡែកប្រជាពលរដ្ឋចំនួន ៤គ្រួសារ ស្មើ៧ក្បាលដីគាត់មិនព្រមទទួលយកសំណងផលប៉ះពាល់នោះទេ ដោយពួកគាត់ទាមទាតម្លៃខ្ពស់ជាង តម្លៃគោលនយោបាយដែលបានកំណត់។

ឯកឧត្តម សរ ចំរុង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដោះស្រាយបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងយន្តការ ដោះស្រាយករណីទំនាស់ដីធ្លី ដែលសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ។ ម៉្យាងទៀត គណៈកម្មការក៏សូមអបអរសាទរចំពោះអាជ្ញាធរ ខេត្តដែលបានខិតខំធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋធូរធា កាត់បន្ថយបាននូវភាពក្រីក្រ ជាពិសេស ឯកឧត្តមបានជំរុញ និងលើក ទឹកចិត្តដល់រដ្ឋបាលខេត្ត ត្រូវបន្តខិតខំអនុវត្តការងាររបស់ខ្លួនឱ្យមានកាន់តែប្រសិទ្ធភាពខ្ពស់ ធ្វើឱ្យមានការអភិវឌ្ឍរីកចម្រើន និងត្រូវខិតខំ កសាងឱ្យបាននូវសមិទ្ធផលថ្មីៗទៀតជូនប្រជាពលរដ្ឋ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន