អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពីវឌ្ឍនភាពការងារ ត្រៀមរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពីវឌ្ឍនភាពការងារ ត្រៀមរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣
Prepaired By: NA1472 ​ Date: (8/31/2022 10:39:28 PM )

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំមួយជាមួយក្រុមការងារគ្រប់ផ្នែក ក្នុងការត្រៀម លក្ខណៈរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតនេះ នៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ។

កិច្ចប្រជុំនេះ រៀបចំឡើងនៅវិមានរដ្ឋសភា ដែលមានការអញ្ជើញចូលរួមពី លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃគណៈកម្មការរៀបចំ ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃអនុគណៈ- កម្មការនានា គណៈប្រតិភូសភាកម្ពុជា ក្រុមប្រឹក្សាយោបល់ តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ព្រមទាំងមន្ត្រីនៃលេខាធិការដ្ឋានជាតិ អាយប៉ា-កម្ពុជា។

កិច្ចប្រជុំនាពេលនេះមានគោលបំណងពិភាក្សាគ្នាលើការងារចំនួនពីរគឺ៖

ទី១.ការងារត្រៀមរៀបចំកិច្ចប្រជុំរវាងប្រមុខដឹកនាំអាស៊ាន និងអាយប៉ា នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ (The ASEAN-AIPA Leaders Interface Meeting During ASEAN Submit 40-41)

ទី២.ពិនិត្យវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ (The 43rd  GA AIPA)។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីពិភាក្សាគ្នាពីការងារត្រៀមរៀបចំកិច្ចប្រជុំ រវាងប្រមុខដឹកនាំអាស៊ាន និងអាយប៉ា នាកិច្ចប្រជុំកំពូល លើកទី៤០ និងលើកទី៤១ ដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានស្នើអោយ អគ្គលេខាធិការអាយប៉ាកម្ពុជាសហការជាមួយក្រុមប្រឹក្សាយោបល់ និងក្រុមខ្លឹមសារ ត្រៀមរៀបចំសន្ទរកថា ជូនសម្តេចប្រធានអាយប៉ា លើកទី៤៣ ថ្លែងជូនប្រធានអាស៊ាន។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការអាយប៉ា-កម្ពុជា មានប្រសាសន៍ជម្រាបជូនអង្គប្រជុំពីវឌ្ឍនភាពការងារ ដែលលេខាធិការដ្ឋាន អាយប៉ាបានរៀបចំ មានដូចជាសេចក្តីសម្រេចចាត់តាំងក្រុមការងារ និងការប្រគល់ភារកិច្ចជូនមន្រ្តីពាក់ព័ន្ធ បានរៀបចំលិខិតអញ្ជើញភ្ញៀវ ចូលរួមកម្មវិធីប្រជុំ ការជ្រើសរើសប្រធានបទ និងមូលបទនៃកិច្ចប្រជុំ ដោយបានត្រៀមផ្ញើជូនប្រទេសជាសមាជិកអាស៊ាន និងប្រទេស សង្កេតការណ៍នាពេលខាងមុខ។

ដោយឡែកគណកម្មការជំនាញនានា ក៏បានឡើងធ្វើរបាយការណ៍ជូនអង្គប្រជុំ មានដូចជាគណៈកម្មការទទួលបន្ទុកខ្លឹមសារ និងឯកសារ គណៈកម្មការសន្តិសុខ បដិសណ្ឋាកិច្ច និងហិរញ្ញវត្ថុ គឺសុទ្ធតែបានត្រៀមលក្ខណៈរួចរាល់អស់ហើយដែរ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណជូនចំពោះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃគណៈកម្មការរៀបចំ ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃអនុគណៈ- កម្មការនានា គណៈប្រតិភូសភាកម្ពុជា ក្រុមប្រឹក្សាយោបល់ តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ព្រមទាំងមន្ត្រី នៃលេខាធិការដ្ឋានជាតិ អាយប៉ា-កម្ពុជា ដែលបានយកចិត្តទុកដាក់ក្នុងការត្រៀមលក្ខណៈគ្រប់យ៉ាង សម្រាប់កិច្ចដំណើការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ នាពេលខាងមុខ ដោយមានការទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា មានសង្ឃឹមថា កិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ដែលប្រារព្ធធ្វើនៅព្រះរាជាណាចក្រកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នាពេលខាងមុខ នឹងទទួលបានជោគជ័យជាក់ជាពុំខាន ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន