អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចប្រធានរដ្ឋសភា អនុញ្ញាតឱ្យសមាជិកសភាអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចប្រធានរដ្ឋសភា អនុញ្ញាតឱ្យសមាជិកសភាអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
Prepaired By: NA1472 ​ Date: (8/29/2022 4:58:31 AM )

នៅវិមានរដ្ឋសភា នារសៀលថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម ស្តេហ្វិន កូហិន (Stephen Cohen) សមាជិកសភានៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋថេនណឺស៊ី និងគណៈប្រតិភូសមាជិក សភាអាមេរិកជាតំណាងរាស្ត្រគណបក្សសាធារណរដ្ឋនៃរដ្ឋវើជើនៀ រដ្ឋតិចសាស់ និងរដ្ឋខេនសាស់ ផងដែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

លោកជំទាវ បានរំលឹកឡើងវិញនូវដំណើរទស្សនកិច្ចដ៏ជោគជ័យរបស់ សម្តេចតេជោ ហ៊ុន សែន នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នាឱកាស នៃការចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក កាលពីខែឧសភានេះ និងដំណើរទស្សនកិច្ចនៅកម្ពុជា នាពេលថ្មីៗនេះ របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ មិនត្រឹមតែសម្រាប់ការលើកកម្ពស់ទំនាក់- ទំនងកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ថែមទាំងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អាមេរិក ផងដែរ។ លោកជំទាវបានបង្ហាញ នូវក្តីសង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសមាជិកសភាអាមេរិក នៅថ្ងៃនេះ នឹងរួមចំណែកបន្ថែមទៀតដល់ការ លើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងស្ថាប័នទាំងពីរ។

លោកជំទាវក៏បានលើកឡើងអំពីការអភិវឌ្ឍជាវិជ្ជមានមួយចំនួន នៅក្នុងទំនាក់ទំនងទ្វេភាគីរបស់អាមេរិក-កម្ពុជា រួមមានទំហំពាណិជ្ជកម្ម ដែលក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២២ បានកើនឡើង៥៦%។ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះជំនួយរបស់សហរដ្ឋអាមេរិក សម្រាប់ជួយដោះស្រាយវិបត្តិ Covid-19 ដែលមានទំហំទឹកប្រាក់សរុប ១៦លានដុល្លារ ជាមួយនឹងការផ្តល់វ៉ាក់សាំងអោយកម្ពុជាជាង ៣លានដូស ព្រមទាំងកម្មវិធីអភិវឌ្ឍន៍ផ្សេងៗទៀត ក្នុងវិស័យអប់រំ កសិកម្ម ដោះគ្រាប់មីន ។ល។

ក្នុងជំនួបនាពេលនេះផងដែរ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ ទី៩ នៃរដ្ឋសភា​ ព្រមទាំងតំណាងគណៈកម្មការទី១ និងទី៧ នៃរដ្ឋសភា ក៏បានធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាជាមួយគណៈប្រតិភូ សភាអាមេរិកមកពីបណ្តារដ្ឋផ្សេងៗ ក៏ដូចជាអ្នកជំនាញផងដែរ អំពីកិច្ចការពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញតិ្ត។

ថ្លែងក្នុងជំនួបនាពេលនេះ ឯកឧត្តម ស្តេហ្វិន កូហិន បានសម្ដែងនូវការពេញចិត្ត និងពិតជាមានកិត្តិយសយ៉ាងក្រៃលែងចំពោះបដិ- សណ្ឋារកិច្ចដ៏កក់ក្តៅ និងសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋសភា ក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលបានចំណាយពេល វេលាដ៏មមាញឹកទទួលជួបគណៈប្រតិភូសភាអាមេរិកនាពេលនេះ។ ឯកឧត្តម បានលើកឡើងថា នេះជាលើកទីមួយ ដែលឯកឧត្តមមក បំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានឃើញការអភិវឌ្ឍជាច្រើននៅកម្ពុជា។ ជាងនេះទៅទៀត ឯកឧត្តមបានលើក- សរសើរពីប្រាសាទអង្គរវត្តនៅខេត្តសៀមរាប​ដ៏អស្ចារ្យរបស់កម្ពុជា។

ជាការឆ្លើយតប លោកជំទាវ កិត្តិសង្គហបណ្ឌិត បានសម្តែងនូវការអរគុណចំពោះគណៈប្រតិភូសភាអាមេរិកនាពេលនេះ ដែលបានមក ទស្សនកិច្ច និងមើលឃើញដោយផ្ទាល់ នូវសមិទ្ធផល និងសម្រស់ នៃទឹកដីដ៏ល្អផូរផង់របស់កម្ពុជា។ លោកជំទាវ បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍ សេចក្តីសុខ ជីវរភាពរស់នៅដែលយើងកំពុងមាន គឺបានមកពីសន្តិភាព និងស្ថិរភាពនយោបាយ សង្គម ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនជាតិជាច្រើនរូប។ លោកជំទាវ បានលើកឡើងនូវប្រវត្តិដ៏ជូរចត់របស់កម្ពុជា ហើយដែលសន្តិភាពទទួលបាននាពេលនេះគឺបានមកដោយលំបាក។ ដូចនេះ បំណងប្រាថ្នារបស់ប្រជាជនកម្ពុជាគឺសន្តិភាព សម្រាប់ការអភិវឌ្ឍ សុខមាលភាព ជីវភាពនិងផលប្រយោជន៍របស់ប្រជាជន។ លោកជំទាវ ក៏បានសម្តែងនូវសេចក្តីត្រេកអរ និងរង់ចាំទទួលស្វាគមន៍គណៈប្រតិភូសភាអាមេរិក មកចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី- ៤៣ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងខែវិច្ឆិកានេះ។

មុននឹងបញ្ចប់ គណៈប្រតិសភាទាំងពីរបានឯកភាពគ្នា និងនាំគ្នាសម្លឹងទៅមុខ ព្រមទាំងក្ដាប់ឱកាសដែលកំពុងមាននាពេលបច្ចុប្បន្នធ្វើជា មូលដ្ឋាន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន