អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋាភិបាលជប៉ុនផ្ដល់គ្រឿងឥស្សរិយយស Rising Sun, Gold and Silver Star ជូនឯកឧត្តម ឈាង វុន ចំពោះការខិតខំជំរុញកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ
រដ្ឋាភិបាលជប៉ុនផ្ដល់គ្រឿងឥស្សរិយយស Rising Sun, Gold and Silver Star ជូនឯកឧត្តម ឈាង វុន ចំពោះការខិតខំជំរុញកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ
Prepaired By: NA1472 ​ Date: (3/29/2022 8:19:50 PM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភា កម្ពុជា-ជប៉ុន នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញទៅកាន់និវេសនដ្ឋានឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ដើម្បីទទួល គ្រឿងឥស្សរិយយស Rising Sun, Gold and Silver Star តាមរយៈ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា និងមន្រ្តី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា រួមទាំង ក្រុមគ្រួសាររបស់ ឯកឧត្តម ឈាង វុន ផងដែរ។

ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន បានមានប្រសាសន៍អបអរសាទរ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ជប៉ុន ដែលមានស្នាដៃ ក្នុងការ យកចិត្តទុកដាក់ជំរុញ និងពង្រឹងនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌ នៃដំណើរទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អ៊ូបាជី និងលោកជំទាវ ព្រមទាំងក្រុមមិត្តភាពសភាជប៉ុន- កម្ពុជាផងដែរ។

ថ្លែងក្នុងពិធីទទួលគ្រឿងឥស្សរិយយសនេះ ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា ឯកឧត្តម មានអារម្មណ៍រំភើបរីករាយក្រៃលែង ដោយត្រូវបានរដ្ឋាភិបាលជប៉ុនជ្រើសរើសជាម្ចាស់គ្រឿងឥស្សរិយយស Rising Sun, Gold and Silver Star។ ឯកឧត្តម ពិតជាមាន កិត្តិយស និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់មហាកិត្តិយសនេះ ជាការផ្តល់នូវតម្លៃនៃការខំ ប្រឹងប្រែងរបស់ឯកឧត្តម ក្នុងកិច្ចការទំនាក់ទំនងជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជប៉ុន នៅក្នុងក្របខណ្ឌអង្គការនីតិប្បញ្ញត្តិ ក៏ដូច ជានីតិប្រតិបត្តិ។

ឯកឧត្តម ឈាង វុន ក៏បានលើកឡើងបន្ថែមថា សម្រាប់ឯកឧត្តម គ្រឿងឥស្សរិយយស Rising Sun, Gold and Silver Star នេះ មិនមែន បានមកដោយសារតែឯកឧត្តមតែម្នាក់ឯងនោះទេ ហើយក៏មានមនុស្សជាច្រើនរូបផ្សេងទៀត ដែលសក្តិសមនឹងទទួលបានផងដែរ ដោយ ពួកគេបានគាំទ្រ និងបានចូលរួមយ៉ាងសកម្មដល់ការខិតខំប្រឹងប្រែងរបស់ឯកឧត្តម នៅក្នុងកិច្ចដំណើរការជំរុញកិច្ចសហប្រតិបត្តិការរវាង ប្រទេសយើងទាំងពីរ ក៏ដូចជាទំនាក់ទំនងរវាងពលរដ្ឋនៃប្រទេសយើងទាំងពីរផងដែរ។

ឯកឧត្តមប្រធានគណៈកម្មការទី២នៃរដ្ឋសភា ក៏បានថ្លែងនូវអំណរព្រះគុណ និងដឹងគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះវររាជមាតាជាតិខ្មែរ​ ព្រម- ទាំង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត ដែលតែងតែផ្តល់ការទុកចិត្ត ផ្តល់ កិត្តិយសដល់រូបឯកឧត្តម មានឱកាសបានចូលរួមចំណែកលើកកម្ពស់ការកសាងអភិវឌ្ឍន៍ប្រទេសជាតិ។

ឯកឧត្តម ឈាង វុន ក៏បានថ្លែងអំណរគុណក្រុមគ្រួសាររបស់ឯកឧត្តម ចំពោះការស្រឡាញ់ និងការគាំទ្រគ្រប់កាលៈទេសៈ ក្នុងដំណើរ ការបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋរបស់ឯកឧត្តម។

ជាមួយគ្នានេះ ឯកឧត្តមក៏ថ្លែងអំណរគុណផងដែរ ចំពោះបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ ជាពិសេស មិត្តជប៉ុន ដែលបាន ផ្តល់នូវសក្តានុពលដ៏ថ្លៃថ្លាសម្រាប់កម្ពុជា តាមរយៈការគាំទ្រ ក៏ដូចជាជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល និងប្រជារាស្ត្រជប៉ុន នៅក្នុងការ ចូលរួមកសាងព្រះរាជាណាចក្រកម្ពុជាឡើងវិញ ដែលបានធ្វើឲ្យមានភាពប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ សង្គម សេដ្ឋកិច្ច អភិបាល- កិច្ចល្អ និងសេវាសាធារណៈជាច្រើនផ្សេងទៀត។

ឯកឧត្តម ឈាង វុន បានថ្លែងគូសបញ្ជាក់ជូនភ្ញៀវកិត្តិយសដែលមានវត្តមាននៅទីនេះ បានជ្រាបដែរថា ក្នុងក្របខណ្ឌការទូតសភា ទ្វេភាគី កម្ពុជា ជប៉ុន យើងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងគ្នានិងគ្នា តាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នា ទៅវិញទៅមក ការធ្វើទស្សនកិច្ចផ្លូវការ សំដៅធានាបានដល់ការលើកកំពស់ប្រសិទ្ធភាព គុណភាពនិងការកសាង សមត្ថភាពស្ថាប័ន ឲ្យកាន់តែរឹងមាំ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ក៏បានថ្លែងនូវសេចក្តីសោមនស្សរីករាយ ក្រៃលែង ចូលរួមអបអរសាទរចំពោះ ឯកឧត្តម ឈាង វុន នៅក្នុងឱកាសប្រកបដោយមហាកិត្តិយសដ៏ឧត្តុង្គឧត្តម ដែល ឯកឧត្តម ទទួល បានគ្រឿងឥស្សរិយយស “Rising Sun, Gold and Silver Star” ពីរដ្ឋាភិបាលជប៉ុននាពេលនេះ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន