អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ខេត្តត្បូងឃ្មុំជម្រាបជូនគណៈកម្មការរដ្ឋសភាពីយន្តការនៃការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត និងភាពរីកចម្រើនដែលខេត្តសម្រេចបាន
ខេត្តត្បូងឃ្មុំជម្រាបជូនគណៈកម្មការរដ្ឋសភាពីយន្តការនៃការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត និងភាពរីកចម្រើនដែលខេត្តសម្រេចបាន
Prepaired By: NA1472 ​ Date: (3/22/2022 12:10:07 AM )

នៅក្នុងឱកាសទទួលស្វាគមន៍ និងជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និង ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការ ដែលអញ្ជើញចុះសិក្សាស្វែងយល់ពី ការងារពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការនៅក្នុងខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅឯសាលប្រជុំ សាលាខេត្ត ឯកឧត្តម ពាង ណារិទ្ធ អភិបាលស្តីទីនៃខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ជម្រាបជូនគណៈកម្មការរដ្ឋសភា ពីយន្តការ នៃ ការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត និងភាពរីកចម្រើនជាច្រើនដែលខេត្តត្បូងឃ្មុំសម្រេចបាន។

ឯកឧត្តម ពាង ណារិទ្ធ បានជម្រាបជូនគណៈប្រតិភូរដ្ឋសភាទៀតថា ដោយអនុវត្តតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤របស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា- ណាចក្រកម្ពុជា រដ្ឋបាលខេត្តត្បូងឃ្មុំ បានខិតខំអភិវឌ្ឍន៍បានសមិទ្ធផលធំៗជាច្រើន ដែលបានធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងខេត្ត មានការប្រែប្រួលរីកចម្រើនជាលំដាប់ មានភាពស៊ីវិល័យ ហើយអត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយជាបន្តបន្ទាប់។

ឯកឧត្តមអភិបាលខេត្តស្តីទី បានបន្តទៀតថា ខេត្តបានធ្វើការកែលំអហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខេត្ត តាំងពីទីប្រជុំជនរហូតដល់ជនបទ មានការកសាងរមណីយដ្ឋានទេសចរណ៍តាមសហគមន៍ និងមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់បន្ថែមទៀត។

ឯកឧត្តម ក៏បានជម្រាបជូនគណៈកម្មការរដ្ឋសភា អំពីយន្តការដោះស្រាយវិវាទដីធ្លីនៅក្នុងខេត្ត ដោយខេត្តបានធ្វើការសម្របសម្រួល ដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋទៅតាមយន្តការជាច្រើន មានដូចជា ទី១.អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី ទី២.អនុគណៈកម្មការ សុរិយោដី និងទី៣. ប្រើនីតិវិធីទទួលពាក្យបណ្តឹង បំពេញឯកសារ និងចុះស្រាវជ្រាវដល់ទីតាំងជាក់ស្តែង។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានលើកឡើងពីបញ្ហាប្រឈមជាច្រើន លើករណីទំនាស់ដីធ្លីដែលតែងតែកើតមានជាហូរហែ ដែលបង្កឡើងដោយក្រុមមនុស្សមួយ- ចំនួនតូច និងការលក់ដីជាន់គ្នារបស់អ្នកគួកជេរដីជាដើម និងបានស្នើសុំការជួយធ្វើអន្តរាគមន៍ ដើម្បីរកមធ្យោបាយជួយដោះស្រាយពី គណៈកម្មការរដ្ឋសភាផងដែរ។

ឯកឧត្តម សរ ចំរុង បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបានខិតខំក្នុងការអភិវឌ្ឍ ខេត្តត្បូងឃ្មុំឲ្យមានការរីចម្រើនគួរឲ្យកត់សម្គាល់ ពិសេសបានយកចិត្តទុកដាក់បម្រើសេវាសាធារណៈ និងដោះស្រាយរាល់ការលំបាក ជូនប្រជាពលរដ្ឋដោយឈរលើគោលការណ៍ច្បាប់ ប្រកបដោយភាពសុខដុមរមនាក្នុងសង្គម។

ឯកឧត្តមប្រធាន ក៏បានមានប្រសាសន៍ជម្រាបជូនអាជ្ញាធរខេត្តថា នៅក្នុងឆ្នាំ២០២១កន្លងទៅ គណៈកម្មការបានទទួលពាក្យបណ្តឹងពី ប្រជាពលរដ្ឋនៅទូទាំងប្រទេសជាបន្តបន្ទាប់ ហើយរហូតមកដល់បច្ចុប្បន្ននេះ គណៈកម្មការបានទទួលពាក្យបណ្តឹងសរុបចំនួន ៥៣៩- ករណី អន្តរាគមន៍បានចំនួន ៣៣៩ករណី តម្កល់ទុកមិនចាត់ការចំនួន ១៩១ករណី ពាក្យបណ្តឹងកំពុងពិនិត្យចំនួន ៩ករណី និងលិខិត ឆ្លើយតបចំនួន ៧១ករណី។

ឯកឧត្តមប្រធានគណៈកម្មការ បានធ្វើការកត់សម្គាល់លើបញ្ហាប្រឈមទាំងអស់ដែលខេត្តបានលើកឡើង ដោយគណៈកម្មការសន្យាថា នឹងនាំយកបញ្ហាទាំងនោះ ទៅជម្រាបជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ដោះស្រាយ តាមនីតិវិធីរបស់រដ្ឋសភាផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន