ឯកឧត្តម សួស យ៉ារ៉ា និងគណៈប្រតិភូសភា នៃសាធារណៈរដ្ឋកូរ៉េ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ__ ពិធីបុណ្យចម្រើនជន្មាយុជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣__ រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៅថ្ងៃ៣០ឧសភា និងបានទទួលយក សេចក្តីព្រាងច្បាប់ពីរទៀតមកពិនិត្យសិក្សា__ គណ:កម្មការរដ្ឋសភា និងក្រសួងបរិស្ថានជួបប្រជុំពិភាក្សាលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ__ អន្តរគណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន__ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ផ្ញើសាររំលែកមរណទុក្ខ ជូន លោកជំទាវ ហេង ផល្លី និងក្រុមគ្រួសារ__ អន្តរគណៈកម្មការនៃរដ្ឋសភា ជួបប្រជុំគ្នាដើម្បីពិនិត្យសិក្សាសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ__ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Tibor Baloghdi ឯកអគ្គរដ្ឋទូតហុងគ្រី__ ពិធីប្រគល់-ទទួលអំណោយសម្ភារៈការិយាល័យពីរដ្ឋសភាវៀតណាមជូនរដ្ឋសភាកម្ពុជា__ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជើញត្រឡប់មកពីចូលរួមកិច្ចប្រជុំទល់មុខគ្នា រវាងថ្នាក់ដឹកនាំអាយប៉ាជាមួយប្រមុខដឹកនាំអាស៊ាន នៅឡាបួនបាចូ-នូសាតេងហ្គារ៉ាទីមួរ នៃប្រទេសឥណ្ឌូនេស៊ី ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភាចុះសិក្សាស្វែងយល់ពីការផ្ដល់សេវាជូនប្រជាពលរដ្ឋ ទាក់ទងនឹងវិស័យទទួលបន្ទុករបស់ខ្លួន នៅរដ្ឋបាលខេត្តកំពត
គណៈកម្មការរដ្ឋសភាចុះសិក្សាស្វែងយល់ពីការផ្ដល់សេវាជូនប្រជាពលរដ្ឋ ទាក់ទងនឹងវិស័យទទួលបន្ទុករបស់ខ្លួន នៅរដ្ឋបាលខេត្តកំពត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/16/2022 7:50:30 PM )

គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃ រដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ាល់ សំឣឿន ឣនុប្រធានគណៈកម្មការ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជឺង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និង លោកជំទាវ យូ សុគន្ធ អភិបាលរងខេត្តកំពត ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរជំនាញទាក់ទង នឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំនៃសាលាខេត្តកំពត។

ឯកឧត្តម ប៉ាល់ សំឣឿន ឣនុប្រធានគណៈកម្មការ បានមានប្រសាសន៍ជម្រាបជូនអាជ្ញាធរខេត្តកំពតថា គណៈកម្មការទី៨នៃរដ្ឋសភា ចុះមកកាន់ខេត្តកំពតនាពេលនេះ មានគោលបំណងសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ លើវិស័យទទួលខុសត្រូវរបស់គណៈកម្មការ និងប្រមូលព័ត៌មានអំពីប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់របស់ខេត្ត ក៏ដូចជាបញ្ហាប្រឈមនានា ដែលខេត្តបានជួបប្រទះនាពេលកន្លងមក ដើម្បីរួមគ្នារកដំណោះស្រាយឲ្យបានទាន់ពេលវេលា។

ឯកឧត្តម ជឺង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូពីវឌ្ឍនភាពការងារ និងភាពរីកចម្រើនរបស់ ខេត្តកំពត ដែលអាជ្ញាធរខេត្តបានខិតខំធ្វើឱ្យសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវបានលើកកម្ពស់តាមរយៈការអភិវឌ្ឍលើ វិស័យសំខាន់ៗដូចជាវិស័យសុខាភិបាល សង្គមកិច្ចជាដើម ដែលជំរុញឲ្យប្រជាពលរដ្ឋទទួលបានសេវាថែទាំសុខភាព ឣនាម័យ បង្កើន ចំណេះដឹង និងជំនាញជាច្រើនតាមរយៈសហគ្រាស គ្រឹះស្ថាន និងការវិនិយោគលើវិស័យវាយនភណ្ឌកាត់ដេរ កំពង់ផែ និងវិស័យផ្សេងៗ ទៀត ដែលបានធ្វើឱ្យអត្រានៃភាពក្រីក្រថយចុះគួរឱ្យកត់សំគាល់។

លោកជំទាវ យូ សុគន្ធ ឣភិបាលរងខេត្ត ក៏បានមានប្រសាសន៍ឲ្យដឹងថា ទោះស្ថិតក្នុងការលំបាកនៃវិបត្តិជំងឺកូវីដ-១៩ តែក្រោមការដឹកនាំ ដ៏ឈ្លាវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយនឹងជំងឺ កូវីដ-១៩ តាមរយៈការអនុវត្តយុទ្ធសាស្ត្រ បីសំខាន់ គឺទប់ស្កាត់ ព្យាបាល និងចាក់វ៉ាក់សាំង។ ជាមួយគ្នានេះ ខេត្តក៏បានអនុវត្តន៍នូវ គោលនយោបាយរក្សាលំនឹងជីវភាពប្រជាជន និងថែមទាំង បានធ្វើការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ចំនួន ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍។ ខេត្តបានបើកវគ្គបណ្តុះបណ្តាលជំនាញដល់ស្ត្រីម៉េមាយ ក្មេងស្រីបោះបង់ការសិក្សា ស្ត្រីក្រីក្រ នៅមជ្ឈមណ្ឌលឣភិវឌ្ឍន៍ស្ត្រីខេត្ត និងឣប់រំផ្សព្វផ្សាយពីការចិញ្ចឹមកូនបែបវិជ្ជមាន និងការពន្យាកំណើតប្រកបដោយសុវត្ថិភាព។

លោកជំទាវ យូ សុគន្ធ ឣភិបាលរងខេត្ត បានបន្តថា ទន្ទឹមនឹងសមិទ្ធផលដែលខេត្តសម្រេច និងទទួលបាននេះ រដ្ឋបាលខេត្ត ក៏បានជួប ប្រទះនូវបញ្ហាប្រឈមជាច្រើន ដែលស្នើសុំគណៈកម្មការនៃរដ្ឋសភាជួយធ្វើអន្តរាគមន៍ដោះស្រាយផងដែរ។

បន្ទាប់ពីបានស្តាប់ការរាយការណ៍របស់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវឣភិបាលរងខេត្ត និងលោក លោកស្រី ជាប្រធាន មន្ទីរជំនាញពាក់ព័ន្ធរួចមក ឯកឧត្តម ប៉ាល់ សំឣឿន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ខេត្ត ក្នុងការជួយសម្រួលរាល់ការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសខិតខំធ្វើការផ្សព្វផ្សាយ ពីការថែរក្សាសុខភាព របស់ប្រជាពលរដ្ឋពីជំងឺផ្សេងៗ ពិសេសជំងឺកូវីដ-១៩ និងជំងឺមិនឆ្លង ព្រមទាំងទាក់ទាញអ្នកវិនិយោគអោយមកបណ្តាក់ទុននៅក្នុងខេត្ត ឱ្យកាន់តែមានចំនួនច្រើនឡើងថែមទៀត ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ រួមចំណែកជួយកាត់បន្ថយការលំបាករបស់ពួកគាត់ផង ដែរ។

ឯកឧត្តម ប៉ាល់ សំឣឿន បានលើកទឹកចិត្ត និងជម្រុញដល់ថ្នាក់ដឹកនាំខេត្ត និងសហការីទាំងអស់ រួមគ្នាខិតខំបំពេញការងារបន្ថែមទៀត ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមទាំងនោះ។ ចំណែកគណៈកម្មការក៏នឹងពាំនាំយកបញ្ហាប្រឈមទាំងនេះ ទៅជម្រាបជូន សម្តេច ឣគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីធ្វើអន្តរាគមន៍ទៅតាមនីតិវិធីរបស់រដ្ឋសភា។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន