អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាសាងសង់អគាររដ្ឋបាលថ្មី នៃរដ្ឋសភាកម្ពុជា
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាសាងសង់អគាររដ្ឋបាលថ្មី នៃរដ្ឋសភាកម្ពុជា
Prepaired By: NA1472 ​ Date: (2/24/2022 1:08:46 AM )

ពិធីចុះហត្ថលេខារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភា និងក្រុមហ៊ុន TCV Engineering Co., Ltd លើកិច្ចសន្យាសាងសង់អគាររដ្ឋបាលថ្មី នៃ រដ្ឋសភាកម្ពុជា ដែលជាជំនួយឥតសំណងរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ផ្តល់ជូនរដ្ឋ និងប្រជាជនកម្ពុជា បានប្រារព្ធធ្វើក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និង ឯកឧត្តម ឈាង វុន ប្រធាន គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និង ឯកឧត្តម ង្វៀន ប៊ុយតាំង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា។

ពិធីចុះហត្ថលេខានេះបានរៀបចំធ្វើឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងតំណាងក្រុមហ៊ុន ព្រមទាំង ប្រធាន និងសមាជិកគណៈកម្មការវិវេចនាលទ្ធកម្ម (PRC) ប្រធាន និងសមាជិកគណៈកម្មការវាយតម្លៃការដេញថ្លៃ (BEC) សម្រាប់អនុវត្តគម្រោងសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភាកម្ពុជា។

ថ្លែងក្នុងពិធីចុះហត្ថលេខា ឯកឧត្តម ឡេង ប៉េងឡុង បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងហិរញ្ញប្បទានលើគម្រោងសាងសង់អគារ រដ្ឋបាលថ្មីនៃរដ្ឋសភាកម្ពុជា ត្រូវបានរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខានៅទីក្រុងហាណូយនាថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ រួមមាន៨មាត្រា។

ឯកឧត្តមអគ្គលេខាធិការ បានមានប្រសាសន៍បន្តថា ការសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភាកម្ពុជានេះ មានកម្ពស់១២ជាន់ រួមទាំងការ បំពាក់សម្ភារផង គឺមានទំហំទឹកប្រាក់មិនលើសពី២៥លានដុល្លារអាមេរិក ដោយប្រើថេរវេលាអនុវត្តរយៈពេល៣ឆ្នាំ។ ដោយអនុលោម តាមកិច្ចព្រមព្រៀងការបើកផ្តល់ហិរញ្ញប្បទានមានបីដំណាក់កាល គឺដំណាក់កាលទីមួយ ៣០% ដំណាក់កាលទីពីរ ៤០% និងដំណាក់- កាលចុងក្រោយ ៣០%  ដែលស្មើនឹងទឹកប្រាក់ចំនួន ៧ ៥០០ ០០០ $ (ប្រាំពីរលាន ប្រាំរយពាន់ដុល្លារអាមេរិក)។

ឯកឧត្តម ឡេង ប៉េងឡុង បានមានប្រសាសន៍បន្ថែមថា អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងប្រើប្រាស់ថវិកាប្រកបដោយតម្លាភាពស្រប- តាមនីតិវិធីស្តង់ដារ នៃអនុក្រិតលេខ១៨១អនក្រ.បក ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលស្តីពីការដាក់ឱ្យប្រើប្រាស់នីតិវិធីរួម សម្រាប់គ្រប់គ្រងការរៀបចំ និងតាមដានការអនុវត្តគម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន