អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឡេង ប៉េងឡុង អនុញ្ញាតឱ្យក្រុមនិស្សិតជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី ចូលជួបសម្ដែងការគួរសម
ឯកឧត្តម ឡេង ប៉េងឡុង អនុញ្ញាតឱ្យក្រុមនិស្សិតជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី ចូលជួបសម្ដែងការគួរសម
Prepaired By: NA1472 ​ Date: (2/9/2022 8:42:25 PM )

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមនិស្សិតចំនួន១៧រូប ជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី ចូល ជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

លោកស្រី នួន មករា តំណាងក្រុមនិស្សិត បានរាយការណ៍ជូន ឯកឧត្តម ឡេង ប៉េងឡុង ថា អាហារូបករណ៍ទទួលបាននេះ ជា អាហារូបករណ៍ដ៏មានសក្ដានុពលមួយ ដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី ក្នុងគោលបំណងដើម្បីរួមចំណែកដល់តម្រូវការ អភិវឌ្ឍន៍រយៈពេលវែង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជា។

លោកស្រី នួន មករា បានបន្តទៀតថា អាហារូបករណ៍នេះ នឹងផ្ដល់ឱកាសស្រាវជ្រាវ ព្រមទាំងអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈដល់និស្សិត កម្ពុជា ដែលមានទេពកោសល្យ និងជាអ្នកដឹកនាំជំនាន់ក្រោយ ដែលមានបំណងនាំមកនូវភាពវិជ្ជមាន សម្រាប់ប្រទេសជាតិ ដើម្បីរួម ចំណែកដល់តម្រូវការនៃការអភិវឌ្ឍន៍កម្ពុជានាពេលអនាគត។

ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានសម្ដែងការអបអរសាទរ និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមនិស្សិត ដែល ទោះបីជាជាប់បំពេញការងារក្នុងវិស័យសាធារណៈ ឬឯកជនយ៉ាងណាក្ដី ប៉ុន្តែនៅបានខិតខំរៀនសូត្ររហូតប្រឡងជាប់អាហារូបករណ៍ ដោយជោគជ័យ។

ឯកឧត្តម ឡេង ប៉េងឡុង សង្ឃឹមជឿជាក់ថា ក្រុមនិស្សិតនឹងបន្តប្រឹងប្រែងរៀនសូត្រឱ្យទទួលបានជោគជ័យថ្មីបន្ថែមទៀត ដោយបន្ត ការសិក្សាឱ្យបានចប់ចុងចប់ដើមតាមកម្មវិធីសិក្សា។ ឯកឧត្តម បានមានប្រសាសន៍បន្តថា អាហារូបករណ៍នេះ ជាឱកាសឱ្យក្រុមនិស្សិត បានពង្រឹងចំណេះដឹង និងបទពិសោធន៍ ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៥មក កម្មវិធីអាហារូបករណ៍AustraliaAwardគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី បានផ្ដល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា បានជាង៨០០នាក់ ឱ្យទៅសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសអូស្ត្រាលី៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន