សេចក្តីជូនដំណឹង ​ស្តីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩__ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបញ្ចប់យុទ្ធនាការចាក់វ៉ាក់សំាងកូវីដ-១៩ សម្រាប់ដូសទី១__ សារលិខិតជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន បងប្អូនជនរួមជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ__ លិខិតថ្វាយព្រះពរ របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី__ លិខិតថ្វាយព្រះពរ របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ__ សារលិខិតជូនពរ របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា__ សារលិខិតជូនពរ របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា__ លោកជំទាវ ឡោក ខេង ចូលរួមសិក្ខាសាលាអនឡាញស្តីពី "ផលប៉ះពាល់ នៃរោគរាតត្បាតកូវីដ១៩ លើសមភាពយេនឌ័រ"__ មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាចូលរួមយុទ្ធនាការចាក់វ៉ាក់សំាងកូវីដ-១៩__ សម្តេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា​ បានផ្ញេីលិខិតជូនពរ​សម្តែងនូវអំណរសាទរ​យ៉ាង​​​​​​​កក់ក្តៅបំផុតជូនចំពោះ ឯកឧត្ដម វឿង ឌិញហ៊ុយ (Vương Đình Huệ)​ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ ដែលត្រូវបានបោះឆ្នោតជ្រើសតាំង​ ជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាពេលកន្លងទៅថ្មីៗនេះ​ សម្រាប់នីតិកាលទី១៤__ សារលិខិតជូនពរ របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា__ លិខិតជូនពរ របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា__ គណៈកម្មការជំនាញរដ្ឋសភា ប្រជុំពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ចំនួន៤ ពាក់ព័ន្ធនឹងវិស័យអគ្គិសនីជាមួយក្រសួងរ៉ែ និងថាមពល តាមប្រព័ន្ធវីដេអូ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភាចុះស្វែងយល់អំពីយន្តការដោះស្រាយទំនាស់ដីធ្លីនៅខេត្តកំពង់ស្ពឺ
គណៈកម្មការរដ្ឋសភាចុះស្វែងយល់អំពីយន្តការដោះស្រាយទំនាស់ដីធ្លីនៅខេត្តកំពង់ស្ពឺ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/22/2021 7:26:11 PM )

គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងប្រធានមន្ទីរពាក់ព័ន្ធ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីយន្តការដោះស្រាយ ទំនាស់ដីធ្លីរបស់ខេត្ត នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ស្ពឺ។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការរដ្ឋសភា បានមានប្រសាសន៍ ជម្រាបជូនរដ្ឋបាលខេត្តពីតួនាទីភារកិច្ចសំខាន់ៗទាំង៣របស់ រដ្ឋសភារួមមាន៖ ១.ការងារនីតិកម្ម ២.ការត្រួតពិនិត្យតាមដានការអនុវត្តច្បាប់ និង៣.ភាពជាអ្នកតំណាងរបស់ប្រជាពលរដ្ឋ មានន័យថា រដ្ឋសភាត្រូវបំពេញការងារនីតិកម្ម គឺការអនុម័តច្បាប់ដើម្បីបម្រើផលប្រយោជន៍សង្គម និងប្រទេសជាតិ។ បន្ទាប់មកនៅពេលវិស្សមកាល ពីសម័យប្រជុំរដ្ឋសភាម្ដងៗ តំណាងរាស្ត្រទាំងអស់ត្រូវចុះតាមមូលដ្ឋាន ដើម្បីស្វែងយល់ពីចំណុចវិជ្ជមាន និងអវិជ្ជមាននៅក្នុងការអនុវត្ត ច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច និងជួបសាកសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងករណីប្រជាពលរដ្ឋជួបការលំបាកឬមានសំណូមពរផ្សេងៗ តំណាងរាស្ត្រក៏អាចជួយសម្របសម្រួល ធ្វើអន្តរាគមន៍ជំរុញឲ្យអាជ្ញាធរចូលរួមបម្រើ និងដោះស្រាយរាល់បញ្ហាទាំងនោះជូនប្រជាពលរដ្ឋ ផងដែរ។

ឯកឧត្តមប្រធានគណៈកម្មការរដ្ឋសភា បានមានប្រសាសន៍ទៀតថា ចំពោះបេសកកម្មរបស់គណៈកម្មការមកកាន់ខេត្តកំពង់ស្ពឺ នាពេល នេះ ក្រៅពីស្វែងយល់ពីភាពរីកចម្រើន និងបញ្ហាប្រឈមនៅក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងដំណើរការនៃការ គោរពសិទ្ធិមនុស្ស នៅក្នុងខេត្តកំពង់ស្ពឺហើយនោះ គណៈកម្មការក៏ចង់ស្វែងយល់ អំពីយន្តការដោះស្រាយទំនាស់ដីធ្លីនៅក្នុងខេត្តនេះ ផងដែរ។

ឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ខេត្តសម្រេចបាននូវសមិទ្ធផលថ្មីៗ យ៉ាងច្រើននៅក្នុងឆ្នាំកន្លងទៅ ដោយបានធ្វើឱ្យសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវបានលើកកម្ពស់តាមរយៈការអភិវឌ្ឍនានា ដូចជាវិស័យធនធានទឹក ការស្ថាបនាប្រព័ន្ធធារាសាស្ត្រ ដែលបានជំរុញផលិតកម្មកសិកម្មទទួលបានផលជាអតិបរមា និងបានបង្កើតការងារជូនប្រជាពលរដ្ឋតាម រយៈ ការទទួលបាននូវវិនិយោគលើវិស័យវាយនភណ្ឌ ដែលបានធ្វើឲ្យអត្រានៃភាពក្រីក្រនៅក្នុងខេត្តកំពង់ស្ពឺ មានការថយចុះគួរឲ្យកត់- សម្គាល់។

ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបជូនអំពីយន្តការនៃការដោះស្រាយវិវាទដីធ្លីនៅក្នុងខេត្តកំពង់ស្ពឺ ដោយខេត្តទទួលបានពាក្យបណ្តឹង ចំនួន៩០ករណីបន្ថែម ដែលមានករណីមួយចំនួនត្រូវបានខេត្តដោះស្រាយរួច មួយចំនួនទៀតបញ្ជូនទៅតុលាការ និងនៅសេសសល់ មួយចំនួនត្រូវបានអនុវត្តតាមនីតិវិធី នៃការអនុវត្តតាមច្បាប់អស្សាមិករណ៍។ រដ្ឋបាលខេត្ត ក៏បានប្រើប្រាស់យន្តការជាច្រើន សម្រាប់ សម្របសម្រួលដោះស្រាយ ដូចជា ទី១.តាមរយៈអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី ទី២.តាមរយ:គណៈកម្មការសុរិយោដី និងទី៣.ប្រើ នីតិវិធីទទួលពាក្យបណ្តឹង បំពេញឯកសារ និងការចុះស្រាវជ្រាវដល់ទីតាំងជាក់ស្តែង។ ឯកឧត្តមបន្ថែមថា ទន្ទឹមនឹងសមិទ្ធផលដែលខេត្ត សម្រេចបាននេះ រដ្ឋបាលខេត្ត ក៏បានជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ដែលស្នើសុំគណៈកម្មការរដ្ឋសភាជួយធ្វើអន្តរាគមន៍ដោះស្រាយ ផងដែរ។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការ បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះរដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបានយកចិត្ត- ទុកដាក់បម្រើសេវា និងដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋដោយឈរលើគោលការណ៍ច្បាប់ និងភាពសុខដុមរមនាកម្ម។

ឯកឧត្តមប្រធានគណៈកម្មការ ក៏បានទទួលយកសំណើរបស់ខេត្តដែលបានលើកឡើងយកទៅជម្រាបជូន សម្តេចអគ្គមហាពញាចក្រី​ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ដោះស្រាយតាមនីតិវិធីរបស់រដ្ឋសភា។ បន្ទាប់មក គណៈប្រតិភូរដ្ឋសភាបាន អញ្ជើញចុះទៅសាលាស្រុកភ្នំស្រួច ដើម្បីស្វែងយល់ពីការអនុវត្តច្បាប់ និងយន្តការដោះស្រាយវិវាទផ្សេងៗនៅស្រុកភ្នំស្រួចនេះ ជាបន្ត ទៀត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន